ដំណាក់របស់ព្រះជាម្ចាស់៖ តើមានអ្វីខ្លះនៅខាងក្នុងព្រះវិហារគ្រិស្តអរតូដុក្ស?

ដោយលោក​ឪពុក​ Thomas Fitzgerald​ ជា​ទី​គោរព

អ្នកទស្សនាព្រះវិហារគ្រិស្តអរតូដុក្ស ជាធម្មតាមានការចាប់អារម្មណ៍ចំពោះលក្ខណៈពិសេសប្លែកពីគេ និងភាពខុសគ្នាខាងក្រៅរវាងកន្លែងគោរពបូជានេះ និងទំនៀមទម្លាប់ផ្សេងៗនៃគ្រិស្តសាសនាខាងលិច។ ពណ៌សម្បូរបែប រូបអាយខនប្លែកៗ និងភាពស្រស់ស្អាតនៃផ្នែកខាងក្នុងនៃវិហារគ្រិស្តអូស្សូដក់ ជាទូទៅគឺផ្ទុយស្រឡះពីភាពសាមញ្ញដែលឃើញនៅក្នុងព្រះវិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្ដង់ជាច្រើន។ នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងផ្នែកខាងក្នុងនៃព្រះវិហារគ្រិស្ត​អរតូដុក្ស​ វាដូចជាការឈានចូលទៅក្នុងពិភពថ្មីនៃពណ៌ និងពន្លឺ។ សិល្បៈ និងការរចនានៃព្រះវិហារមិនត្រឹមតែបង្កើតបរិយាកាសប្លែកនៃការគោរពប្រណិប័តន៍ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងឆ្លុះបញ្ចាំង និងបញ្ចូលនូវការយល់ដឹងជាមូលដ្ឋានជាច្រើននៃគ្រិស្ត​អរតូដុក្ស​ផងដែរ…


អានបន្ថែម