វិវរណៈ ព្រះត្រីឯក ​​​​​(ព្រះមួយមានអង្គបី)

ព្រះត្រីឯក

គ្រិស្តអរតូដុក្សជឿថា ព្រះជាម្ចាស់បានបើកសម្តែងអង្គទ្រង់ដល់យើង ជាពិសេសនៅក្នុងវិវរណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដែលយើងស្គាល់ថាជាព្រះរាជបុត្រានៃព្រះជាម្ចាស់។  វិវរណៈមកពីព្រះជាម្ចាស់ សេចក្តីស្រឡាញ់របស់ទ្រង់ និងគោលបំណងរបស់ទ្រង់ ត្រូវបានបង្ហាញ និងសហសម័យនៅក្នុងជីវិតនៃព្រះសហគមន៍ជានិច្ច ដោយព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។

ជំនឿគ្រិស្តអរតូដុក្សមិនបានចាប់ផ្តើមជាមួយនឹងការវិភាគជំនឿរបស់មនុស្សជាតិ ឬជាមួយនឹងអ្វីដែលហៅថា “ការបញ្ចាក់” សម្រាប់អត្ថិភាពនៃព្រះជាម្ចាស់ ឬជាមួយនឹងការស្វែងរករទេវភាពរបស់មនុស្សឡើយ។  ដើមកំណើតនៃជំនឿគ្រិស្តអរតូដុក្ស គឺជាការបង្ហាញខ្លួនដោយអង្គឯងនៃព្រះជាម្ចាស់។ ជារៀងរាល់ថ្ងៃ ការអធិស្ឋានពេលព្រឹករបស់ព្រះសហគមន៍បានបញ្ជាក់ ហើយរំឭកយើងអំពីរឿងនេះដោយការប្រកាសថា « ព្រះជាម្ចាស់ជាព្រះអម្ចាស់ ហើយទ្រង់បានបើកសម្ដែងអង្គទ្រង់ដល់យើង » ។  ខណៈដែលភាពខាងក្នុងនៃព្រះជាម្ចាស់នៅតែមិនអាចបានដឹង និងមិនអាចចូលទៅជិតបាន ព្រះជាម្ចាស់ក៏បានសម្ដែងអង្គទ្រង់ដល់យើង ហើយព្រះសហគមន៍ក៏បានទទួលពិសោធជាមួយទ្រង់ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។

គោលលទ្ធិនៃព្រះត្រីឯក ដែលជាចំណុចស្នូលនៃជំនឿគ្រិស្តអរតូដុក្ស មិនមែនជាលទ្ធផលនៃការវិភាគដ៏តឹងរឹងណាមួយទេ ប៉ុន្តែជាបទពិសោធន៍ដ៏លើសលប់ទទួលបាមមកពីព្រះជាម្ចាស់។ គោលលទ្ធិនេះបញ្ជាក់ថាមានព្រះជាម្ចាស់តែមួយគត់ ដែលក្នុងទ្រង់មានអង្គបីផ្សេងៗពីគ្នា។  អាចនិយាយម្យ៉ាងទៀតថា ពេលយើងមានជំនួបនឹងព្រះវរបិតា ព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏វិសុទ្ធ នោះយើងពិតជាបានទទួលនូវបទពិសោធនៃជំនួបជាមួយព្រះជាម្ចាស់។ ខណៈដែល ព្រះត្រៃឯក គឺជាអច្ឆរិយៈភាព ដែលមិនអាចអោយយល់បានពេញលេញក៏ដោយ គ្រិស្តអរតូដុក្សជឿថា យើងអាចចូលរួមយ៉ាងពិតប្រាកដនៅក្នុងព្រះត្រីឯកតាមរយៈជីវិតនៃព្រះសហគមន៍ ជាពិសេសតាមរយៈការប្រារព្ធពិធីអភិបូជា និងសាក្រាម៉ង់របស់យើង និងពិធីដែលមិនមែនជាសាក្រាម៉ង់ផងដែរ។

ព្រះជាម្ចាស់ព្រះវបិតា

ព្រះជាម្ចាស់ព្រះវបិតាគឺជាក្បាលប្រភពនៃព្រះត្រីឯកដ៏វិសុទ្ធ។  បទគម្ពីរបង្ហាញថាព្រះជាម្ចាស់តែមួយគឺជាអង្គបី—ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ—ដែលចែកធម្មជាតិដ៏ទេវភាពតែមួយអស់កល្បជានិរត្ត។  មកពីព្រះវរបិតា ព្រះរាជបុត្រាត្រូវបានបង្កើតឡើងមុនគ្រប់សម័យកាល និងគ្រប់ពេលវេលា (ទំនុកដំកើង ២:៧; កូរិនថូសទី២ ១១:៣១)។  វាក៏មកពីព្រះវរបិតាដែរ ដែលព្រះវិញ្ញាណដ៏វិសុទ្ធយាងចេញមកជាអស់កល្បជានិច្ច (យ៉ូហាន ១៥:២៦)។  តាមរយៈព្រះយេស៊ូវគ្រីស្ទ និងនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបាន ស្គាល់ព្រះវរបិតា (ម៉ាថាយ ១១:២៧)។  ព្រះជាព្រះវរបិតាបានបង្កើតអ្វីៗទាំងអស់តាមរយៈព្រះរាជបុត្រា ដោយព្រះវិញ្ញាណដ៏វិសុទ្ធ (លោកុប្បត្តិ ១; ២; យ៉ូហាន ១:៣; យ៉ូប ៣៣:៤) ហើយយើងត្រូវបានកោះហៅឲ្យថ្វាយបង្គំទ្រង់ (យ៉ូហាន ៤:២៣)។  ព្រះវបិតាស្រឡាញ់យើង ហើយចាត់ព្រះរាជបុត្រាទ្រង់មកដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់យើង (យ៉ូហាន ៣:១៦)។

ព្រះយេស៊ូគ្រីស្ត

ព្រះយេស៊ូវគ្រីស្ទ គឺជាអង្គទីពីរនៃព្រះត្រីឯក ដែលកើតពីព្រះវរបិតាមកអស់កល្បជានិរត្ត។  ទ្រង់បានក្លាយជាមនុស្ស ហើយដូច្នេះ ទ្រង់គឺជាព្រះជាម្ចាស់ពេញលេញ និងជាមនុស្សពេញលេញ។  ការយាងមកផែនដីរបស់ទ្រង់ត្រូវបានព្យាករណ៍នៅក្នុងគម្ពីរសញ្ញាចាស់ដោយពួកព្យាការី។  ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាបេះដូងនៃសាសនាគ្រិស្ត ព្រះសហគមន៍គ្រិស្តអរតូដុក្សបានយកចិត្តទុកដាក់ច្រើន  ក្នុងបការស្គាល់ទ្រង់ជាជាងចំពោះអ្វីទាំងអស់ឬនរណាម្នាក់ផ្សេងទៀត។

ព្រះវិញ្ញាណដ៏វិសុទ្ធ

ព្រះវិញ្ញាណដ៏វិសុទ្ធគឺជាបុគ្គលមួយនៃព្រះត្រីឯក ហើយជាអង្គមួយនៅក្នុងព្រះសារធាតុតែមួយជាមួយព្រះវរបិតា។  គ្រិស្តបរិស័ទអរតូដុក្សប្រកាសម្តងហើយម្តងទៀតថា “ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ; ជាព្រះអង្គម្ចាស់ និងជាអ្នកប្រទានជីវិត; ព្រះអង្គចេញពីព្រះវរបិតាមក, ដែលរួមជាមួយនឹងព្រះវរបិតានិងព្រះបុត្រា ត្រូវបានគោរពបូជា និងថ្វាយសិរីរុងរឿង…” ទ្រង់ត្រូវបានគេហៅថា “ការសន្យារបស់ព្រះវរបិតា។  » ( កិច្ចការ 1:4 ) ប្រទានដោយព្រះគ្រីស្ទជាអំណោយដល់ព្រះសហគមន៍ ដើម្បីផ្តល់អំណាចដល់ព្រះសហគមន៍សម្រាប់បម្រើព្រះ (កិច្ចការ 1:8) ដើម្បីដាក់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងចិត្តរបស់យើង (រ៉ូម 5:5) និងដើម្បីចែកចាយ  អំណោយទានខាងវិញ្ញាណ (កូរិនថូសទី១ ១២:៧–១៣) និងគុណធម៌ (កាឡាទី ៥:២២, ២៣) សម្រាប់ជីវិតគ្រីស្ទបរិស័ទ និងសាក្សី។  គ្រិស្តបរិស័ទគ្រិស្តអរតូដុក្ស ជឿលើការសន្យាក្នុងព្រះគម្ពីរដែលថា ព្រះវិញ្ញាណដ៏វិសុទ្ធត្រូវបានប្រទានឱ្យក្នុងពិធីគ្រីសម៉ា (ពិធីទទួលប្រេងតាំងដ៏វិសុទ្ធ) នៅក្នុងពិធីជ្រមុជទឹក (កិច្ចការ 2:38)។  យើងត្រូវតែរីកចម្រើននៅក្នុងបទពិសោធន៍របស់យើងជាមួយព្រះវិញ្ញាណដ៏វិសុទ្ធអស់មួយជីវិតរបស់យើង។


Comments

បញ្ចេញមតិ