លោកប៉្រូកូពីយ៉ូស នៃក្រុងដេកាប៉ូលីស ដ៏គួរឲ្យគោរព
THE VENERABLE PROCOPIUS OF DECAPOLIS
សត្តបុគ្គលនេះបានមកពីទីក្រុងដេកាប៉ូលីស ជាប់នឹងសមុទ្រកាលីលេ ដែលជាហេតុធ្វើឲ្យលោកត្រូវបានគេហៅថា ដេកាប៉ូលីត។ ក្នុងវ័យក្មេង លោកបានឧទ្ទិសខ្លួនដើម្បីរស់នៅជីវិតអាសេតិក(បុព្វជិត) ហើយបានបំពេញរាល់ការងារដែលបានកំណត់
ដើម្បីបរិសុទ្ធចិត្ត និងលើកឧត្តមព្រលឹងឡើងឆ្ពោះទៅកាន់ព្រះជាម្ចាស់។ នៅពេលដែលឣធិរាជលេអូ អ៊ីសៅរៀន ដ៏អាក្រក់បានចាប់ផ្តើមការបៀតបៀនរូបតំណាង (ឬរូប អាយខន icons) និងអ្នកគោរពរូបតំណាងនោះ សត្ត ប៉្រូកូពីយ៉ូសបានចេញមុខការពារពួកគេ។ លោកបានបង្ហាញថា ការគោរពរូបតំណាងមិនមែនជាការថ្វាយបង្គំព្រះក្លែងក្លាយនោះទេ ពីព្រោះគ្រីស្ទានទាំងឡាយដឹងថា ការឱនគោរពនៅចំពោះមុខរូបតំណាង គឺពួកគេកំពុងឱនគោរពមិនមែនចំពោះវត្ថុគ្មានជីវិតនោះទេ ប៉ុន្តែចំពោះសត្តបុគ្គលដ៏មានជីវិតដែលត្រូវបានពណ៌នាក្នុងរូបតំណាងនោះ។ ដោយសារតែហេតុនេះ សត្ត ប៉្រូកូពីយ៉ូសត្រូវបានចាប់ខ្លួន ហើយត្រូវបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ត្រូវបានគេវាយដំ និងដុសដោយច្រាសដែក។ នៅពេលដែលអធិរាជលេអូ ដ៏អាក្រក់ត្រូវបានស្លាប់ខាងកាយ (ព្រោះព្រលឹងរបស់គាត់បានបាត់បង់រួចហើយមុននោះ) រូបអាយខនត្រូវបានស្តារឡើងវិញនៅក្នុងបណ្ដារព្រះវិហារ ហើយសត្តព្ប៉្រូកូពីយ៉ូស បានត្រឡប់ទៅគ្រិស្តសង្ឃស្ថានរបស់លោកវិញ ដែលលោកបានចំណាយពេលនៅសល់នៃជីវិតរបស់លោកក្នុងសន្តិភាព។ ក្នុងវ័យចំណាស់ លោកត្រូវបានផ្ទេរទៅកាន់ព្រះរាជ្យនៃព្រះជាម្ចាស់។ នៅទីនោះ លោកបានមើលឃើញពួកទេវតា និងសត្តបុគ្គលដ៏មានជីវិតដោយអំណរ ដែលជារូបតំណាង (រូបអាយខន) ដែលលោកបានគោរពនៅលើផែនដីនេះ។ លោកបានទទួលមរណភាពយ៉ាងសន្តិភាពក្នុងសតវត្សទី៩។
