មរណសាក្សី លោកឣេត្រូពីឣូស ក្លេអូនីកូស និង លោក បាស៊ីលីស្កូស
THE HOLY MARTYRS EUTROPIUS, CLEONICUS AND BASILISCUS
ពួកគាត់ជាមិត្តរួមរបស់សត្តថេអូដ័រ ធីរ៉ូ។ ពេលសត្តថេអូដ័រ ដ៏សុចរិតបានទទួលមរណយ៉ាងរុងរឿងហើយ ពួកគាត់នៅតែបន្តជាប់ក្នុងគុក។ ពួកគាត់មិនត្រូវបានកាត់ទោសអស់រយៈពេលយូរ ដោយសារតែមានការផ្លាស់ប្តូរអភិបាលរបស់ព្រះចៅអធិរាជនៅក្រុងអាម៉ាសេ (Amasea)។ នៅពេលដែលអភិបាលថ្មីមកដល់ ដែលកាន់តែឃោរឃៅជាងមុន គេបានបញ្ជាឱ្យនាំមនុស្សទាំងបីនេះមកជួបគាត់។ មនុស្សទាំងបីនេះគឺជាយុវវ័យ។ លោកឣេត្រូពីឣូស និងក្លេអូនីកូសជាបងប្អូនបង្កើត ហើយលោកបាស៊ីលីស្កូសជាសាច់ញាតិរបស់សត្តថេអូដ័រ។ មនុស្សទាំងបីនេះមានសេចក្តីស្រឡាញ់ដូចបងប្អូនបង្កើត។ ដូច្នេះ ពួកគាត់បាននិយាយនៅពេលឈរនៅពីមុខអភិបាលថា៖ «ដូចជាព្រះត្រៃឯកមិនអាចបែកខ្ញែកបានយ៉ាងណា យើងខ្ញុំក៏មិនអាចបែកខ្ញែកក្នុងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំបានដែរ។» ការលួងលោមរបស់អភិបាលបានបរាជ័យ ហើយការព្យាយាមឱ្យសំណូកដល់លោកឣេត្រូពីឣូសក៏បរាជ័យដែរ។ ដំបូងអភិបាលបានអញ្ជើញលោកឣេត្រូពីឣូសឱ្យមកបរិភោគអាហារជាមួយគាត់។ ឣេត្រូពីឣូសបានបដិសេធ ដោយលើកយកព្រះគម្ពីរទំនុកតម្កើងមកថា៖ «មានពរហើយអស់អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប» (ទំនុកតម្កើង ១:១)។ បន្ទាប់មក អភិបាលបានចង់ផ្តល់ប្រាក់ចំនួនច្រើនដល់គាត់ — ១៥០ លីត្រនៃកាក់ប្រាក់ — ដែលឣេត្រូពីឣូសក៏បានបដិសេធដែរ ដោយរំលឹកអភិបាលថា ដោយសារប្រាក់ យូដាសបានបាត់បង់ព្រលឹងរបស់គាត់។ បន្ទាប់ពីការសាកសួរ និងការធ្វើទារុណកម្មទាំងអស់បរាជ័យ អភិបាលបានកាត់ទោសឱ្យពួកគាត់ទាំងពីរត្រូវព្យួរនៅលើឈើឆ្កាង
ហើយបាស៊ីលីស្កូសត្រូវបានកាត់ក។ ដូច្នេះ បងប្អូនទាំងពីរត្រូវបានឆ្កាងលើឈើឆ្កាងទាំងពីរ ហើយពួកគាត់បានថ្លែងអំណរគុណដល់ព្រះគ្រីស្ទដែលបានធ្វើឱ្យពួកគាត់មានឨកាសសោយទិវង្គតដូចនឹងទ្រង់ដែរ។ ចំណែកបាស៊ីលីស្កូសត្រូវបានគេកាត់ក។ ពួកគាត់ទាំងអស់បានចូលទៅកាន់ព្រះរាជ្យស្ថានសួគ៌ ដែលសត្តថេអូដ័រ មេបញ្ជាការរបស់ពួកគាត់ កំពុងរង់ចាំ ដោយបានទទួលកិត្តិយសពីព្រះគ្រីស្ទព្រះអម្ចាស់ និងជាអ្នកមានជ័យ។ ពួកគាត់បានរងទុក្ខដោយថ្កុំថ្កើនក្នុងឆ្នាំ ៣០៨ គ.ស.។
