ហៀរ៉ូម៉ារធើរ ថេអូដូតុស បីស្សបនៃក្រុងឃីរេនីយ៉ា នៅលើកោះឃីប៉្រូស
THE HIEROMARTYR THEODOTUS, BISHOP OF CYRENIA ON THE ISLAND OF CYPRUS
ដោយសារប្រាជ្ញា និងសីលធម៌របស់ ហៀរ៉ូម៉ារធើរ លោកថេអូដូតុសត្រូវបានជ្រើសរើសជាបីស្សប ហើយបានគ្រប់គ្រង ព្រះសហគមន៍របស់ព្រះជាម្ចាស់ដោយសេចក្តីស្រឡាញ់ និងការខ្មីឃ្មាត។ កាលពីរជ្ជកាលរបស់អធិរាជលីស៊ីនុសដ៏អាក្រក់ ការបៀតបៀនគ្រីស្ទានបានផ្ទុះឡើង ហើយបុរសដ៏បរិសុទ្ធនេះ ត្រូវបានយកមកជំនុំជម្រះ និងទទួលទារុណកម្មជាច្រើន។ នៅពេលដែលអ្នកធ្វើទារុណកម្មឈ្មោះសាប៊ីនុសបានណែនាំឱ្យលោកបដិសេធព្រះគ្រីស្ទ និងក្រាបថ្វាយបង្គំព្រះក្លែងក្លាយ ហៀរ៉ូម៉ារធើរ លោកថេអូដូតុសបានឆ្លើយថា៖
«បើអ្នកដឹងពីសេចក្តីល្អរបស់ព្រះរបស់ខ្ញុំ ដែលខ្ញុំសង្ឃឹមថានឹងធ្វើឱ្យខ្ញុំសាកសមនឹងជីវិតអស់កល្ប ដោយសារតែទុក្ខវេទនា បណ្តោះអាសន្នទាំងនេះ អ្នកក៏នឹងចង់ទទួលទុក្ខវេទនាទាំងនេះដូចខ្ញុំដែរ។»
អ្នកធ្វើទារុណកម្មបានចាប់ផ្តើមវាយស្ពាន់រាងកាយរបស់លោក ហើយលោកបានអធិស្ឋានដល់ព្រះជាម្ចាស់ដោយការអរគុណ។
ក្នុងពេលដែលលោកគិតថាជីវិតរបស់លោកនៅជិតចប់ ហៀរ៉ូមារធើរ ថេអូដូតុសបានផ្តល់ដំបូន្មាន និងបង្រៀនដល់គ្រីស្ទានដែលបានជួបជុំ ជុំវិញលោក។ តាមរយៈការប្រទានពីព្រះជាម្ចាស់ អធិរាជកុងស្តង់ទីន បានប្រកាសឱ្យមានសេរីភាពដល់គ្រីស្ទាន និងបញ្ជាឱ្យដោះលែងអស់អ្នកទាំងឡាយដែលត្រូវបានផ្តន្ទាទោសដោយសារព្រះគ្រីស្ទ។ ដូច្នេះលោកក៏ត្រូវបានដោះលែង និងត្រឡប់ទៅកាន់តំណែងដើមរបស់លោកនៅក្រុង ឃីរេនីយ៉ាវិញ។ ទោះបីជាត្រូវទទួលទារុណកម្មយ៉ាងណា ថេអូដូតុសបានរស់នៅបន្តទៀតអស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់មក លោកបានសោយទិវង្គតជាមួយព្រះអម្ចាស់ ដែលលោកបានបំរើដោយស្មោះត្រង់ និងបានទទួលទុក្ខវេទនា ដើម្បីព្រះអង្គ។ ក្នុងឆ្នាំ៣០២ នៃគ្រិស្តសករាជ ជីវិតលើផែនដីរបស់លោកបានចប់ ហើយលោកបានចូលទៅកាន់ព្រះរាជដំណាក់នៃព្រះអម្ចាស់។
