មរណសាក្សីដ៏វិសុទ្ធ លោកកូណន នៃអ៊ីសោរីយ៉ា
THE HOLY MARTYR CONON OF ISAURIA
សត្តកូណនត្រូវបានចិញ្ចឹមបីបាច់ក្នុងសាសនាគ្រិស្ត ហើយបានទទួលពិធីជ្រមុជទឹកក្នុង ព្រះនាមនៃ ព្រះត្រៃឯក ដ៏វិសុទ្ធនិងដោយពេញជីវិត និងត្រូវបានការពារដោយមហាទេវតា មីខាអែល ផ្ទាល់។ មហាទេវតានៃព្រះបានតាមថែរក្សាគាត់ រហូតដល់ពេលស្លាប់ ។ សត្តកូណនត្រូវបានបំភ្លឺ ឨយល់ ដឹងការពិត និងអត្ថន័យរបស់ព្រះគម្ពីរ និងត្រូវបានទទួលកម្លាំងពីព្រះគុណនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដូច្នេះចិត្តរបស់គាត់មិនមែនត្រូវបានជំរុញដោយអ្វីៗ តាមផ្លូវលោកីយនោះទេ តែ គឺដោយអ្វីៗដែល ដែលនៅផ្លូវវិញ្ញាណនិងស្ថានសួគ៌។ នៅពេលដែលឪពុកម្តាយរបស់គាត់បង្ខំឱ្យគាត់រៀបការ នៅយប់ដំបូង គាត់បានយកទានមកដាក់ក្រោមថ្នាក់មួយ ហើយសួរប្រពន្ធថ្មីថ្មោងរបស់គាត់ថា៖ «តើអ្វីដែលល្អជាង ពន្លឺ ឬភាពងងឹត?» នាងបានឆ្លើយថា៖ «ពន្លឺ។» បន្ទាប់មក គាត់បានចាប់ផ្តើមនិយាយជាមួយនាងអំពីសេចក្តីជំនឿចំពោះព្រះគ្រិស្ត និងអំពីជីវិតវិញ្ញាណដែលខ្ពស់ជាង និងគួរឱ្យប្រាថ្នាជាងជីវិតផ្លូវកាយ។ គាត់បានពន្យល់នាងដោយជោគជ័យ។ ក្រោយមក សត្តកូណនបានបំប្លែងប្រពន្ធនិងឪពុកម្តាយរបស់នាងឱ្យទៅជាគ្រិស្ទសាសនិក។ សត្តកូណននិងប្រពន្ធរបស់គាត់បានរស់នៅដូចបងប្អូន។ មិនយូរប៉ុន្មាន ប្រពន្ធនិងឪពុកម្តាយរបស់គាត់បានស្លាប់ ហើយគាត់បានដកខ្លួនចេញពីជីវិតផ្លូវលោកទាំងស្រុង ហើយឧទ្ទិសខ្លួនទាំងស្រុងដល់ការអធិស្ឋាន ការតមនិងការពិចារណាអំពីព្រះជាម្ចាស់។ គាត់បានប្រព្រឹត្តអព្ពូតហេតុជាច្រើន ដែលធ្វើឱ្យមនុស្សជាច្រើនប្តូរមកកាន់សាសនាគ្រិស្ត។ ឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ផ្សេងៗនោៈគឺ សត្តកូណនធ្លាប់បានបង្ខំឱ្យអារក្សបម្រើគាត់។ ក្នុងអំឡុងពេលនៃការបៀតបៀត គាត់ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងត្រូវបានចាក់ដោយកាំបិតពេញរាងកាយ។ មនុស្សមានជំងឺបានលាបឈាមរបស់គាត់ ហើយពួកគេបានជាសះស្បើយ។ ក្រោយមក គាត់បានរស់នៅបន្ថែមទៀតរយៈពេលពីរឆ្នាំនៅក្នុងទីក្រុងអ៊ីសោរីយ៉ារបស់គាត់ ហើយបានប្រគល់ខ្លួនទៅព្រះអម្ចាស់។ សត្តដ៏ថ្លៃថ្នូរនេះបានរស់នៅនិងក្លាយជាមរណសាក្សីក្នុងសតវត្សទីពីរ។
