ហៀរ៉ូម៉ារធើរ [បូជាចារ្យ ដែលជាមរណះសាកសក្សី] ទាំង៧នាក់ពីក្រុង ឃែរសុន: លោកបាស៊ីល, អេហ្វ្រែម, យូហ្សែន, អែលភីឌីអ៊ូស, អាហ្គាថាដរូស, អេថេរីអ៊ូស និង លោកកាពីតូ
TTHE HOLY SEVEN HIEROMARTYRS [PRIESTLY-MARTYRS] IN CHERSON: BASIL, EPHRAIM, EUGENE, ELPIDIUS, AGATHADORUS, AETHERIUS AND CAPITO
ពួកគាត់ទាំងអស់គឺជាប៊ីស្សប (bishops) នៅទីក្រុងឃែរសុន (Cherson) តែនៅពេលផ្សេងៗគ្នា។ ពួកគាត់ទាំងអស់បានទទួលការឈឺចាប់ និងក្លាយជាមរណសាក្សី (martyrs) ដោយពួកអ្នកមិនជឿ ដូចជាពួកជ្វីហ្វ (Jews) ពួកក្រិក (Greeks) និងពួកស្កីត (Scythians)។ មានតែអេថេរីអ៊ូស (Aetherius) ប៉ុណ្ណោះដែលបានស្លាប់ដោយសុខសន្តិភាព។ ពួកគាត់ទាំងអស់ត្រូវបានបញ្ជូនមកដោយលោកឪពុកប៉ាទ្រីឣាក្ខ (Patriarch) នៃទីក្រុងយេរូសាឡិម (Jerusalem) ជាអ្នកផ្សព្វផ្សាយសាសនា (missionaries) ដើម្បីនាំពន្លឺនៃដំណឹងល្អ (Gospel) ទៅកាន់តំបន់ព្រៃទារុណ និងគ្មានអរិយធម៌នេះ។ ពួកគាត់ត្រូវបានធ្វើបាប និងទទួលការឈឺចាប់ដើម្បីព្រះអម្ចាស់របស់ពួកគេ។ នៅទីក្រុងឃែរសុន (Cherson) សត្ត បាស៊ីល (Basil) បានធ្វើឱ្យកូនរបស់ស្តេចមួយអង្គ រស់ពីស្លាប់ឡើងវិញ។ រឿងនេះបានធ្វើឱ្យពួកជ្វីហ្វខឹងសម្បារ ហើយពួកគេបាន ថ្កោកទោសគាត់។ គាត់ត្រូវបានគេចងជើង ហើយអូសទាញតាមដងផ្លូវ រហូតដល់ ព្រលឹងរបស់គាត់ ចាកចេញពី រាងកាយ។ អេហ្វ្រែម (Ephraim) ត្រូវបានកាត់ក្បាល។ យូហ្សែន (Eugene), អែលភីឌីអ៊ូស (Elpidius) និងអាហ្គាថាដរូស (Agathadorus) ត្រូវបានវាយដំដោយឈើ និងគោះដោយថ្មរហូតដល់ពួកគាត់បាន ប្រគល់ ព្រលឹង របស់ពួកគាត់ទៅព្រះជាម្ចាស់។
អេថេរីអ៊ូស (Aetherius) បានរស់នៅក្នុងរាជ្យរបស់អធិរាជកុងស្តង់ទីនដ៏មហារិទ្ធ (Constantine the Great)។ គាត់បានគ្រប់គ្រងព្រះសហគមន៍ក្នុងសេរីភាពនិងសន្តិភាព និងបានសាងសង់ព្រះវិហារធំមួយនៅទីក្រុង ឃែរសុន (Cherson) ហើយបានស្លាប់ដោយសុខសន្តិភាព។
នៅពេលដែលអ្នកចុងក្រោយគេ គឺកាពីតូ (Capito) ត្រូវបានតែងតាំងជាប៊ីស្សប(bishop) សម្រាប់ពួកស្កីត (Scythians) ដ៏ព្រៃទារុណ និងឃោរឃៅ ពួកគេបានស្នើសុំឱ្យគាត់បង្ហាញអព្ពូតហេតុ ដើម្បីឱ្យពួកគេអាចជឿ។ ពួកគេបានស្នើឱ្យគាត់ចូលទៅក្នុងឡភ្លើង។ បើគាត់មិនត្រូវបានឆេះរលាយទេ ពួកគេទាំងអស់នឹងជឿលើព្រះយេស៊ូវ។ ដោយការអធិស្ឋានដ៏ក្លៀវក្លា និងក្តីសង្ឃឹមនៅលើព្រះ លោកកាពីតូ (Capito) បានពាក់អាវផាយប៊ីស្សប (episcopal pallium) លើស្មារបស់គាត់ ធ្វើសញ្ញាឈើឆ្កាងលើខ្លួនគាត់ ហើយរក្សាបេះដូងរបស់គាត់នៅជិតព្រះ បានចូលទៅក្នុងឡភ្លើង។ គាត់បាននៅក្នុងភ្លើងអស់រយៈពេលប្រហែលមួយម៉ោង ដោយគ្មានការរងរបួស ឬការខូចខាតអ្វីទាំងអស់ មិនថានៅលើរាងកាយ ឬសំលៀកបំពាក់របស់គាត់ឡើយ។ គាត់បានចេញមកវិញដោយគ្មាន របួស។ បន្ទាប់មក ពួកគេទាំងអស់បានស្រែកឡើងព្រមគ្នាថា៖ «មានតែព្រះមួយគត់ គឺព្រះរបស់គ្រីស្ទាន ដ៏មហា និងអស្ចារ្យ ដែលការពារអ្នកបម្រើរបស់ទ្រង់នៅក្នុងឡភ្លើង។» បន្ទាប់មក អ្នកទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញត្រូវបានធ្វើពិធីជ្រមុជទឹក (baptized)។
អព្ភូតហេតុនេះត្រូវបាននិយាយយ៉ាងច្រើននៅក្នុងក្រុមប្រឹក្សាជំនុំសាកលលើកទី១ (First Ecumenical Council [Nicaea, 325 A.D.])។ អ្នកចូលរួមក្នុងក្រុមប្រឹក្សាបានសរសើរព្រះ និងសរសើរជំនឿដ៏មាំមួន និងជាប់លាប់របស់សត្តកាពីតូ (St. Capito)។
ហេតុការណ៍បានកើតឡើងថា នៅពេលដែលកាពីតូ (Capito) ធ្វើដំណើរតាមទន្លេដ្នីភឺរ (Dnieper River) គាត់ត្រូវបានចាប់ខ្លួនដោយពួកស្កីត (Scythians) ដែលនៅជាពួកអ្នកកាន់សាសនាព្រះក្លែងក្លាយ (pagans) ហើយត្រូវបានគេចាប់ជ្រមុចទឹកស្លាប់។ សត្តទាំង៧នាក់នេះបានទទួលការឈឺចាប់ទាំងនេះនៅដើមសតវត្សរ៍ទី៤។
