ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃ៨ ខែមិនា


SAINT THEOPHYLACTUS, BISHOP OF NICOMEDIA

លោកតារាស៊ីអ៊ូស (Tarasius) គឺជា ឣ្នកប្រឹក្សារបស់ព្រះចៅអធិរាជ ហើយក៏ជា ជនសាមញ្ញម្នាក់ ។ នៅពេលដែលលោក ត្រូវបានជ្រើសរើសជាលោកឪពុកប៉ាទ្រីឣាក្ខ (Patriarch) នៃទីក្រុង កុងស្តង់ទីនូប៉ូល (Constantinople) មិត្តភក្តិគាត់ អ្នកគោរព និងជនសាមញ្ញជាច្រើនទៀតបានទទួលការ បំបួសជាសង្ឃជាមួយគាត់ និងដោយគាត់។ ក្នុងចំណោមពួកគេមាន លោកថេអូហ្វីឡាក់ថូស (Theophylactus) ផងដែរ។ លោកតារាស៊ីអ៊ូស បានតែងតាំង លោកថេអូហ្វីឡាក់ថូសជាប៊ីស្សប (Bishop) នៃទីក្រុងនីកូមីឌីអា (Nicomedia)។ ក្នុងនាមជាប៊ីស្សប លោកថេអូហ្វីឡាក់ថូស បានក្លាយជាគ្រូគង្វាលដ៏ល្អដល់ហ្វូងចៀម (សមាជិក ព្រះសហគមន៍) របស់គាត់ ដែលគាត់ត្រូវបានប្រគល់ឱ្យ ហើយគាត់បានបង្ហាញពីការអាណិតអាសូរយ៉ាងខ្លាំងចំពោះអ្នកក្រីក្រ និងអ្នកដែលគ្មានគ្រួសារសំរាប់ពឹងផ្អែក។  

បន្ទាប់ពីសត្ត តារាស៊ីអ៊ូស ស្លាប់ទៅ បល្ល័ង្កប៉ាទ្រីឣាក្ខ  ត្រូវបានគ្រប់គ្រងដោយ លោកនីកេហ្វ័ររូស (Nicephorus) ។ មិនយូរប៉ុន្មាន បល្ល័ង្កអធិរាជក៏ត្រូវបានលោកលីអូ ជនជាតិអាមេនី (Leo the Armenian) ដែលជាអ្នកប្រឆាំងរូបអាយខន (ឬរូបតំណាង) ឡើងកាន់កាប់។ ដូច្នេះគាត់បានបង្កបញ្ហាជាច្រើននៅក្នុងព្រះសហគមនរបស់ព្រះគ្រីស្ទ។ ទោះបីជាការប្រឆាំង រូបអាយខនត្រូវបានថ្កោលទោស (anathematized) ដោយក្រុមជំនុំប្រឹក្សា សាកលលើកទី៧ (Seventh Ecumenical Council [Nicaea, 787 A.D.]) ក៏ដោយ ក៏អធិរាជលីអូ បាន តំឡើងការបង្រៀនខុសឆ្គងនេះឡើងវិញ  ហើយចង់ជំនួសសាសនាគ្រិស្តឣ័រសូដុក្ស (Orthodoxy) ដោយវិធីនេះ។ សត្តថេអូហ្វីឡាក់ថូស (St. Theophylactus) បានប្រឆាំងនឹងអធិរាជថ្មីនេះ។ នៅពេលដែលអធិរាជមិនព្រមចុះសម្រុង សត្ត ថេអូហ្វីឡាក់ថូស បាននិយាយទៅកាន់គាត់ថា៖

«ឱអធិរាជអើយ ការវិនាសធំមួយដែលមិនបានរំពឹងទុកនឹងកើតឡើងដល់អ្នក ហើយអ្នកនឹងរកមិន ឃើញនរណាម្នាក់ដែលអាចជួយអ្នក ឱ្យរួចផុតពីហេតុឣាក្រក់នេះបានទេ។»  

ដោយសារពាក្យទាំងនេះ និងតាមបញ្ជារបស់ព្រះចៅអធិរាជ លោកថេអូហ្វីឡាក់ថូសត្រូវបានដកចេញពី  តំណែង របស់គាត់ ហើយត្រូវបាននិរទេសទៅកន្លែងឆ្ងាយ។ នៅទីនោះ គាត់បានចំណាយពេល ៣០ ឆ្នាំ ទទួលការលំបាក និងការប្រមាថជាច្រើន ហើយនៅទីបញ្ចប់ គាត់បានប្រគល់ព្រលឹងរបស់គាត់ទៅព្រះអម្ចាស់នៅ ឆ្នាំ៨៤៥ នៃគ.ស។