សត្តនិគីហ្វូរ៉ូស ប៉ាទ្រីអាក្ខនៃទីក្រុង កុងស្តាន់ទីនូប៉ល
SAINT NICEPHORUS, PATRIARCH OF CONSTANTINOPLE
សត្តនិគីហ្វូរ៉ូស បានដឹកនាំព្រះសហគមន៍ដ៏វិសុទ្ធដោយប្រាជ្ញា និងការខិតខំយ៉ាងខ្លាំង ក្នុងនាមជាអ្នកដឹកនាំដ៏អស្ចារ្យមួយរូបនៃទីក្រុងកុងស្តាន់ទីនូប៉ល។ នៅពេលដែលអធិរាជ លេអូ ជនជាតិ អាមេនី (Leo the Armenian) បានក្រោកឡើងប្រឆាំងនឹងរូបអាយខនដ៏វិសុទ្ធ (icons) សត្តនិគីហ្វូរ៉ូស តែម្នាក់ឯងបានប្រឆាំងនឹងអធិរាជ។ លោកបានផ្តល់ដំបូន្មានដល់អធិរាជ ហើយក្រោយមកបានរិះគន់ទ្រង់។ នេះហើយជាហេតុដែលអធិរាជដ៏អាក្រក់បាននិរទេសលោកទៅកោះព្រូកូនីស (Prokonis)។ នៅលើកោះនេះ សត្តនិគីហ្វូរ៉ូស បានសាងសង់ គ្រិស្តសង្ឃស្ថានមួយដើម្បីគោរពដល់សត្តថេអូដ័រ (St. Theodore)។ ទុក្ខសាក្សី នៃជំនឿគ្រិស្តឣ័រតូដុក្ស ម្នាក់នេះបានរស់នៅក្នុងសង្ឃស្ថាននេះរយៈពេលដប់បីឆ្នាំ ហើយក្រោយមកបានទទួលមរណភាព ថ្វាយខ្លួនទៅកាន់ព្រះអម្ចាស់ ក្នុងឆ្នាំ៨២៧ គ.ស.។ ដោយសារ អធិរាជទាំងអស់គ្នា ដែលប្រឆាំងនឹងរូបអាយខន បានស្លាប់អស់ ហើយដោយសារអធិរាជ មីខាអែល (Michael) និង មាតា

របស់លោក ឈ្មោះថេអូដ័រា (Theodora) បានឡើងគ្រងរាជ្យ ប៉ាទ្រីអាក្ខមេថូឌីអូស (Patriarch Methodius) ក៍បានត្រឡប់មកកាន់តំណែងជាប៉ាទ្រីអាក្ខវិញ។ សពដ៏វិសុទ្ធរបស់សត្ត និគីហ្វូរ៉ូសត្រូវបានយកពីកោះព្រូកូនីស មកកុងស្តាន់ទីនូប៉លក្នុងឆ្នាំ៨៤៦ គ.ស.។ តំបូង សពរបស់លោកត្រូវបានដាក់នៅក្នុងព្រះវិហារ ឈ្មោះ អាហ្គីអា សូហ្វីអា (Hagia Sophia) [ពាក្យក្រិក ដែលមានន័យថា ប្រាជ្ញាដ៏វិសុទ្ធ] ដែលជាកន្លែងដែលលោកត្រូវបាននិរទេសចេញ នៅពេលគាត់នៅរស់ ហើយក្រោយមកសពរបស់គាត់ ត្រូវបានដាក់នៅក្នុងព្រះវិហារនៃ សាវ័កទាំងដប់ពីរ (Church of the Twelve Apostles)។ ថ្ងែបុណ្យចម្បង របស់សត្តដ៏វិសុទ្ធនេះ ប្រារព្ធនៅថ្ងៃទី២ ខែមិថុនា ហើយ បុណ្យប្រារព្ធ ការរកឃើញ និងការផ្ទេរ សពរបស់គាត់មកកុងស្តាន់ទីនូប៉ល ត្រូវបានរំលឹក នៅថ្ងៃទី១៣ ខែមិនា ។ នៅថ្ងៃទី១៣ ខែមិនា សត្តនិគីហ្វូរ៉ូស ត្រូវបាននិរទេសចេញពីកុងស្តាន់ទីនូប៉ល ហើយ នៅថ្ងៃដដែលនេះ តែ៣២ឆ្នាំក្រោយមក សពរបស់លោកត្រូវបានត្រឡប់មកទីក្រុងនេះវិញ។
