ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃ១៥ ខែមិនា


THE HOLY MARTYR AGAPIUS AND THE SEVEN WITH HIM: PUBLIUS, TIMOLAUS, ROMULUS, ALEXANDER, ALEXANDER, DIONYSIUS AND DIONYSIUS

ពួកគេទាំងអស់បានទទួលការឈឺចាប់នៅក្នុងទីក្រុងសេសារី (Caesarea) ប្រទេសប៉ាឡេស្ទីន​ (Palestine) នៅក្រោមការដឹកនាំរបស់អធិរាជ ឌីអូក្លេស្យង់ (Diocletian) និងត្រូវបានប្រហារជីវិតដោយព្រះអង្គម្ចាស់ឈ្មោះ អឺប៊ែន (Urban)។ ពួកគេទាំង ៧
នាក់គឺជាយុវជនដ៏ក្មេងវ័យ ហើយក្នុងចំណោមពួកគេ មិនមានអ្នកណាម្នាក់ធ្លាប់ជាគ្រិស្តាសាសនិកឡើយ ក្រៅពីសត្តអាហ្គាពីអូស។ ពួកគេមិនបានទទួលពិធីជ្រមុជទឹកនោះឡើយ ក៏ប៉ុន្តែពួកគេបានទទួលការជ្រមុជឈាម (baptism by blood)។
នៅថ្ងៃមួយ ពួកយុវជនទាំង ៧ នាក់នេះបានមើលឃើញពីការឈឺចាប់របស់គ្រិស្តាសាសនិក៖
ម្នាក់ត្រូវបានដុតនៅក្នុងភ្លើង ម្នាក់ទៀតត្រូវបានព្យួរនៅលើឈើឆ្កាង
និងម្នាក់ទៀតត្រូវបានប្រហារដោយសត្វពាហនៈ។
ការឃើញពីការអត់ធ្មត់ដ៏អស្ចារ្យរបស់គ្រិស្តាសាសនិកទាំងនោះ
ពួកគេបានឆេះឆួលចិត្តយ៉ាងខ្លាំងក្លាសម្រាប់ព្រះគ្រិស្ត។ ពួកគេបានចងដៃរបស់ពួកគេនៅខាងក្រោយ
ហើយចូលមករកព្រះអង្គម្ចាស់អ៊ើបប៊ែន ដោយនិយាយថា៖ «យើងខ្ញុំក៏ជាគ្រិស្តាសាសនិកដែរ។»
ការលួងលោម និងការគំរាមកំហែងទៅកាន់អ៊ើបប៊ែនគឺមិនបានធ្វើឲ្យប្រសើរឡើយ។
ពួកយុវជនទាំងនេះត្រូវបានចូលរួមដោយសត្តអាហ្គាពីអូស
ដែលជាប្រជាពលរដ្ឋដ៏ឆ្នើមម្នាក់នៃទីក្រុងនេះ
ហើយបានទទួលការឈឺចាប់ជាច្រើនដងដើម្បីព្រះគ្រិស្ត។ ពួកគេបានកាន់តែឆេះឆួលចិត្តក្នុងជំនឿ

និងសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់។ ពួកគេទាំងអស់ត្រូវបានកាត់ក្បាលនៅឆ្នាំ ៣០៣
នៃគ្រិស្តសករាជ ហើយបានចូលទៅកាន់ព្រះរាជ្យឋានសួគ៌របស់ព្រះគ្រិស្ត។