ប្រតិទិននៃពួកឣ្នកបរិសុទ្ធ ថ្ងៃទី១៦ ខែមិនា

សាវ័កដ៏វិសុទ្ធ លោក​ អារីស្តូបូលុស ជាសាវ័កមួយរូបក្នុងចំណោមសាវ័កទាំង ៧០នាក់

THE HOLY APOSTLE ARISTOBULUS, ONE OF THE SEVENTY APOSTLES


សត្ត អារីស្តូបូលុស កើតនៅកោះស៊ីប (Cyprus) ជាប្អូនប្រុសរបស់ សាវ័ក បារណាបាស (Barnabas)។ លោកបានដើរតាមសាវ័កប៉ុល (Paul)​ ​ហើយសាវ័ក​ ប៉ុលបាន​និយាយឈ្មោះគាត់​ នៅក្នុងសំបុត្ររបស់លោកទៅកាន់ជនជាតិរ៉ូម​ (រ៉ូម៉ាន់​ ១៦​:១០​ [ Romans 16:10])ថា៖

«សូមជំរាបពរដល់អ្នកទាំងឡាយដែលរស់នៅក្នុងគ្រួសាររបស់អារីស្តូបូលុស»។

នៅពេលដែលសាវ័កដ៏វិសុទ្ធប៉ុល បានតែងតាំងប៊ីស្សព ជាច្រើននៅតាមតំបន់ផ្សេងៗ ពាសពេញពិភពលោក លោកក៏បានតែងតាំងអារីស្តូបូលុសជាប៊ីស្សព សម្រាប់ ជនជាតិ​អង់គ្លេស៍ដែលជាប្រទេសអង់គ្លេសសព្វថ្ងៃ។ នៅប្រទេសនោះ ប្រជាជនមានចិត្តឃោរឃៅកាន់សាសនា ព្រះក្លែងក្លាយ និងមានចរិតអាក្រក់។​ សត្តអារីស្តូបូលុស បានរងទុក្ខវេទនា ជាច្រើន ដែលមិនអាចពណ៌នាបាន ឧទាហរណ៍ដូចជា គ្រោះថ្នាក់ និងការអាក្រក់ផ្សេងៗ។ ពួកគេបានវាយប្រហារ និងវាយគាត់យ៉ាងឃោរឃៅ អូសទាញគាត់តាមដងផ្លូវ ហើយសើចចំអក និងប្រម៉ាតមើលងាយគាត់។ តែទីបំផុត សត្តដ៏វិសុទ្ធនេះបានមានជ័យជំនះដោយសារព្រះគុណព្រះជាម្ចាស់។​ លោកបានផ្សព្វផ្សាយពន្លឺព្រះគម្ពីរដល់ប្រជាជន ធ្វើពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ត​ សាងសង់ព្រះវិហារ និងតែងតាំងពួកបូជាចារ្យ(priests) និងឌីអាកូន(deacons) ហើយទីបំផុតលោកបានទទួលមរណភាពដោយសន្តិភាព
ហើយបានចូលទៅកាន់ រាជាណាចក្រ​របស់​ព្រះអម្ចាស់ ដែលលោកបានបំរើយ៉ាងស្មោះត្រង់។