សត្តបុគ្គលនៃ ថ្ងៃទី២៦​ ខែមិនា

THE HOLY ARCHANGEL GABRIEL


មហាទេវទូត កាព្រីយែល គឺជាអ្នកនាំសារអំពី ការចាប់កំណើតរបស់ព្រះរាជបុត្រានៃព្រះជា ម្ចាស់។ លោកជាមហាទេវទូត​មួយក្នុងចំណោមមហាទេវទូតទាំង៧ ដែលឈរនៅមុខព្រះរាជបល្ល័ង្កនៃព្រះអម្ចាស់។ លោកបានបង្ហាញខ្លួនចំពោះលោកសាការី (Zacharias) ដើម្បីប្រកាសដំណឹង អំពីកំណើតរបស់សត្ត យ៉ូហាន ដែលជាអ្នករៀបចំផ្លូវ។ កាព្រីយែលបានមានប្រសាសន៍អំពីខ្លួនលោកថា៖ «ខ្ញុំគឺកាព្រីយែល ដែលឈរនៅមុខព្រះភក្ត្រព្រះអម្ចាស់» (លូកា ១:១៩)។

ឈ្មោះកាព្រីយែលមានន័យថា “មនុស្ស-ព្រះជាម្ចាស់”។ ពួកលោកឪពុក ដ៏វិសុទ្ធទាំងឡាយ ដែលបាននិយាយពិភាក្សា អំពីពិធី បុណ្យប្រកាស ដំណឹងល្អ (the Annunciation) បានពន្យល់ថា មហាទេវទូត​ដែល​មាន​ឈ្មោះ​បែប​នេះ ត្រូវ​បាន​បញ្ជូន​មក​ ដើម្បី​បង្ហាញអត្ថន័យថា បុត្រានឹងចាប់កំណើតនេៈ ​ជា​នរណា ហើយ​ទ្រង់​នឹងទៅជាយ៉ាងណា គឺអត្ថន័យដែលបញ្ជាក់ថា ទ្រង់​នឹង​ចាប់កំណើតពី ព្រះ​ដ៏​បរិសុទ្ធ។ ទ្រង់​នឹង​ក្លាយ​ជា​ មនុស្ស​-ព្រះ ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព និង​អំណាច។

ពួកលោកឪពុកដ៏វិសុទ្ធខ្លះបានក៏បានយល់ផងថា កាព្រីយែល ដដែលនេះបានបង្ហាញខ្លួននៅមុខ លោកយ៉ូអាគីម និងនាងអាណា អំពីកំណើតរបស់ ម៉ារី ដ៏ព្រហ្មចារី ហើយ កាព្រីយែលក៏បានបង្រៀនលោកម៉ូសេ នៅទីរហោឋាន ឱ្យសរសេរគម្ពីរលោកុប្បត្តិផងដែរ។

ពួកលោកឪពុកដ៏វិសុទ្ធបានមានប្រសាសន៍ថា កាព្រីយែលគឺនៅក្នុងចំណោមក្រុមទេវទូត តំបូង និង ដ៏ខ្ពង់ខ្ពស់បំផុត គឺក្រុម សេរាភីម ព្រោះសេរាភីមឈរជិតព្រះជាម្ចាស់ ជាងគេបំផុត។ ហេតុនេះ លោកគឺជាម្នាក់ក្នុងចំណោមសេរាភីមទាំង៧ ដែលនៅជិតព្រះជាម្ចាស់ជាងគេបំផុត។ ឈ្មោះសេរាភីមទាំង៧នោះ មានដូចជា៖ មីខាអែល (Michael) កាព្រីយែល​ (Gabriel) រ៉ាហ្វាអែល (Raphael) អ៊ូរីអែល(Uriel) សាឡាធីអែល(Salathiel) យេហ្គោឌីអែល(Jegudiel) និងបារ៉ាឃីអែល (Barachiel)។ ពេលខ្លះគេ ក៏មានរាប់បន្ថែម យេរេមីអែល(Jeremiel)ផងដែរ។ មហាទេវទូតនីមួយៗមានភារកិច្ចពិសេសផ្ទាល់ខ្លួន ហើយពួកគាត់ទាំងអស់មានសិរីរុងរឿងស្មើៗគ្នា។

ហេតុអ្វីបានជាព្រះមិនបញ្ជូន មីខាអែលមក? ព្រោះភារកិច្ចរបស់មីខាអែលគឺ សំរាប់បង្ក្រាបសត្រូវ នៃជំនឿក្នុង ព្រះជាម្ចាស់ ឯភារកិច្ចរបស់កាព្រីយែល គឺនាំសារអំពីការសង្គ្រោះមនុស្សលោក។