សត្តយ៉ាកុប ជាប៊ីស្សព និងសាក្សីរបស់ព្រះគ្រីស្ត
SAINT JAMES, BISHOP AND CONFESSOR
ទីកន្លែងកំណើតរបស់គាត់ និងទីកន្លែងដែលគាត់បានបម្រើការជាប៊ីស្សព មិនត្រូវបានគេដឹងច្បាស់នោះទេ។ គេដឹងតែថា គាត់បានបំពេញច្បាប់របស់ព្រះគ្រិស្ត និងបានចំណាយពេលច្រើនរស់នៅលុតដំខ្លួនជា អ្នកបួសយ៉ាងតឹងរឹង ក្នុងការការតមអាហារ ព្រមទាំងការអធិស្ឋាន។
ក្នុងរជ្ជកាលរបស់អធិរាជ កូប្រូនីមុស(Copronymos) សត្តយ៉ាកុបបានរងការលំបាក និងការឈឺចាប់យ៉ាងខ្លាំង ដូចជាការអត់ឃ្លាន ការជាប់ឃុំឃាំង និងការជេរប្រមាថផ្សេងៗ ពីសំណាក់ពួកប្រឆាំងរូបអាយខន។ ចុងក្រោយ គាត់បានប្រគល់ព្រលឹងរបស់គាត់ទៅព្រះជាម្ចាស់ ដែលគាត់បានបម្រើដោយស្មោះត្រង់ក្នុងជីវិតនេះ។ គាត់បានរស់និងទទួលការឈឺចាប់ក្នុងសតវត្សទី៨។
