សត្តបុគ្គលនៃ ថ្ងៃទី​ ២៣ ខែមិនា


THE HOLY HIEROMARTYR [PRIESTLY-MARTYR] NICON

សត្ត នីកុន បានកើតនៅទីក្រុងណាប៉ូលី (Naples) ពីឪពុកដែលជាអ្នកកាន់សាសនាព្រះក្លែងក្លាយ (pagan) និងម្តាយដែលជាគ្រីស្ទាន។ លោកធ្លាប់ជា មេបញ្ជាការនៃកងទ័ពរ៉ូម៉ាំង នៅទីក្រុងណាប៉ូលី ហើយមិនទាន់បានទទួលពិធីជ្រមុជទឹកទេ ដោយសារឪពុករបស់លោកមិនដឹងថាម្តាយរបស់លោកបានបង្រៀនគោលជំនឿគ្រីស្ទានដល់លោកឡើយ។

នៅពេលមួយ ដែលសត្តនីកុនត្រូវបានចាត់តាំងឱ្យចូលរួមក្នុងសមរភូមិជាមួយកងទ័ពរបស់លោក ម្តាយរបស់លោកបានណែនាំឱ្យលោកធ្វើសញ្ញាឈើឆ្កាង និងអធិស្ឋានដល់ព្រះគ្រីស្ទ ប្រ សិន បើមានភាពអន្តរាយកើតឡើង។ ហើយពិតមែន នៅពេលក្នុងសមរភូមិ កងទ័ពរបស់សត្តនីកុនត្រូវបានវាយប្រហារព័ទ្ធជុំវិញ ហើយពេលជិតដល់ការបំផ្លាញចុងក្រោយ សត្តនីកុន បានធ្វើសញ្ញាឈើឆ្កាង ហើយក្នុងចិត្តលោកបានស្រែកអធិស្ឋានដល់ព្រះគ្រីស្ទ។ ភ្លាមនោះ
លោកបានមានកម្លាំងខ្លាំងជាងធម្មតា ហើយបានវាយប្រហារ សត្រូវរបស់លោក។ លោកបានសម្លាប់ពួកគេមួយចំនួន ហើយបង្ខំឱ្យពួកគេផ្សេងទៀតរត់គេចខ្លួន។

នៅពេលត្រឡប់មកផ្ទះវិញ សត្តនីកុន បានស្រែកដោយក្តីអស្ចារ្យថា៖ «ព្រះគ្រីស្ទគឺជាព្រះដ៏អស្ចារ្យ។» បន្ទាប់ពីលោកបានធ្វើឱ្យម្តាយរបស់លោក រីករាយជាមួយដំណឹងអំពីជ័យជំនះរបស់លោកដោយជំនួយ ពីឈើឆ្កាងរបស់ព្រះគ្រីស្ទ លោកបានជិះទូកយ៉ាងសម្ងាត់ទៅកាន់ទ្វីបអាស៊ី។ នៅទីនោះ លោកត្រូវបានជ្រមុជទឹក ដោយប៉ាទ្រីអាក្ខ ធីអូដូស្យូស (Theodosius) ដែលជាប៊ីស្សពនៃទីក្រុងស៊ីហ្ស៊ីខុស (Cyzicus)។ បន្ទាប់ពីការជ្រមុជទឹកហើយ លោកបានចូលទៅក្នុងសង្ឃស្ថានមួយ ដែលលោកបានឧទ្ទិសខ្លួនឯងដល់ការសិក្សា និង ការរស់នៅជាអ្នកបួស។ មុនពេលស្លាប់ ប៉ាទ្រីអាក្ខ ធីអូដូស្យូស បានមាននិមិត្តមួយដែលប្រាប់ឱ្យលោកចាត់តាំងសត្តនីកុនជាអ្នកស្នងតំណែងរបស់លោក។ ភ្លាមនោះ ប៉ាទ្រីអាក្ខ ធីអូដូស្យូស ដែលមានវ័យចំណាស់បានហៅសត្តនីកុនមក ហើយបានតែងតាំងលោកជាអ្នកដឹកនាំ ខាង វិន័យ បន្ទាប់មកជាបូជាចារ្យ ហើយទីបំផុតជាប៊ីស្សប។

មិនយូរប៉ុន្មាន តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ សត្តនីកុនបានត្រឡប់មកទីក្រុងណាប៉ូលីវិញ​ ដែលលោកបានរកឃើញថាម្តាយរបស់លោកនៅមានជីវិត។ បន្ទាប់ពីម្តាយរបស់លោកស្លាប់ សត្តនីកុន បានចាកចេញទៅកាន់ទីក្រុងស៊ីស៊ីលី (Sicily) ជាមួយសិស្ស ៩ នាក់ដែល ជាអតីតសមាជិកកងទ័ពរបស់លោក។ នៅទីនោះ លោកបានឧទ្ទិសខ្លួនឯងដល់ការផ្សព្វផ្សាយដំណឹងល្អ។ នៅពេលនោះ ការបៀត បៀនពួកគ្រីស្ទានកំពុងកើតឡើងយ៉ាងឃោរឃៅ។ អធិរាជ ក្វីនទីយ៉ានុស (Quintianus) បានចាប់ សត្តនីកុន ជាមួយសិស្សរបស់លោកហើយ បានធ្វើទារុណកម្មយ៉ាងឃោរឃៅលើពួកគេ។ សិស្ស ១៩៩ នាក់របស់សត្តនីកុនត្រូវបានកាត់ក្បាល។ អ្នកធ្វើទារុណកម្មបានចងសត្តនីកុនពីក្រោយសេះ បោះលោកពីកំពូលជញ្ជាំងខ្ពស់ចូលទៅក្នុងជ្រលងភ្នំ វាយលោក និងបកស្បែករបស់លោក។ ទោះយ៉ាងណា សត្ត នីកុន បានរស់រានពីទារុណកម្មទាំងអស់នេះ។ ទីបំផុត លោកត្រូវបានកាត់ក្បាល ហើយបានឡើងទៅជួបព្រះជាម្ចាស់។ រាងកាយរបស់លោកត្រូវបានទុកឱ្យនៅក្នុងវាលស្រែ ដើម្បីឱ្យសត្វស្លាបមកស៊ី។ មានអ្នកចិញ្ចឹមសត្វម្នាក់ ដែលត្រូវបានអារក្សចូល បានជំពប់និងដួលលើរាងកាយរបស់សត្តមរណសាក្សីរបស់ព្រះគ្រីស្ទនេះ ហើយត្រូវបានជាសះស្បើយភ្លាមៗនោះ។ លោកបានប្រកាសពីរាងកាយរបស់ សត្ត នីកុន ហើយពួកគ្រីស្ទានបានមកយករាងកាយនោះទៅបញ្ចុះសពដោយកិត្តិយស។ សត្តនីកុនnបានរងទុក្ខក្នុងរជ្ជកាលរបស់ព្រះចៅអធិរាជដេស្យូស (Decius)។