សត្តអាធីម៉ុន (Artemon) ជាប៊ីស្សពនៃទីក្រុងសេលូស៊ីយ៉ា (Seleucia)
SAINT ARTEMON, BISHOP OF SELEUCIA
សត្តអាធីម៉ុន បានកើត និងបានទទួលការអប់រំនៅទីក្រុង សេលូស៊ីយ៉ា។ នៅពេលដែលសត្តសាវ័កប៉ុល (Paul) បានមកដល់ទីក្រុងនោះ លោកបានជួបសត្តអាធីម៉ុនបានពង្រឹងជំនឿគ្រីស្ទានរបស់លោកឱ្យកាន់តែមាំមួន ហើយបានតែងតាំងលោកជាប៊ីស្សពនៃទីក្រុងនោះ។ សត្តអាធីម៉ុនបានគ្រប់គ្រងសមាជិកសហគមន៍របស់លោកដោយសេចក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែង។ លោកគឺជាគ្រូពេទ្យដ៏វិសុទ្ធ សម្រាប់ព្រលឹង និងរាងកាយរបស់មនុស្ស។
ហើយលោកបានចូលទៅកាន់ភាពអស់កល្បជានិច្ច របស់ព្រះជាម្ចាស់ក្នុងវ័យចំណាស់។
