សត្តបុគ្គលនៃ ថ្ងៃទី​ ២៥ ខែមិនា


THE ANNUNCIATION

នៅពេលដែល នាងព្រមចារីយ ដ៏វិសុទ្ធ បានគ្រប់អាយុជាង ១៤ ឆ្នាំ ហើយកំពុងឈានចូលអាយុ ១៥ឆ្នាំ បន្ទាប់ពីបានចំណាយពេល 11 ឆ្នាំរស់នៅ និងបម្រើការងារក្នុងព្រះវិហារដ៏បរិសុទ្ធ ក្នុងក្រុងយេរូសាឡិម ពួកបូជាចារ្យបានប្រាប់នាងថា យោងតាមច្បាប់ នាងមិនអាចស្នាក់នៅក្នុងព្រះវិហារទៀតបានទេ ប៉ុន្តែត្រូវតែភ្ជាប់ពាក្យ ហើយ រៀបការ។ ពួកបូជាចារ្យបាន ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ នៅពេល នាង​ព្រហ្មចារី​ដ៏បរិសុទ្ធ​ បាន​ឆ្លើយ​ថា នាង​បានឧទិស​​ជីវិត​របស់នាង ដល់​ព្រះ ហើយ​ថា​នាង​ចង់​នៅ​ជា​ព្រហ្មចារី​រហូត​ដល់​ស្លាប់ មិន​ចង់​រៀប​ការ​ជាមួយ​អ្នក​ណា​ឡើយ!

បន្ទាប់មក យោងទៅតាមជំនួយផ្តិតផ្តល់ និងការបំភ្លឺពីព្រះអម្ចាស់ លោក ហ្សាការីស (Zacharias) ដែលជាមហាបូជាចារ្យ និងជាឪពុករបស់ លោកយូហាន (ដែលជាអ្នករៀបចំផ្លូវឲព្រះគ្រីស្ត) បន្ទាប់ពីទទួលការព្រមព្រាងពី បូជាចារ្យផ្សេងទៀត បានប្រមូលបុរសមិនទាន់រៀបការចំនួនដប់ពីរនាក់ ពីអំបូរ ដាវីឌ ដើម្បីរើសយកបុរសម្នាក់ដែលពួកគាត់អាចទុកចិត្ត ឲមើលថែរក្សា នាង ម៉ារី និងការពា ភាពព្រហ្មចារីរបស់នាង។

នាង​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​យ៉ូសែប (Joseph) ជា​អ្នក​ស្រុក​ណាសារ៉ែត ដែល​ជា​សាច់​ញាតិ​របស់​នាង។ នៅក្នុងផ្ទះរបស់យ៉ូសែប នាងព្រហ្មចារី ម៉ារី បានបន្តរស់នៅដូចកាលនាងបានរស់នៅក្នុង ព្រះវិហារ សាឡូម៉ូន ដ៏បរិសុទ្ធ អញ្ចឹង ដោយចំណាយពេលវេលារបស់នាង អានបទគម្ពីរដ៏ពិសិដ្ឋ អធិស្ឋាន គិតគំនិតតាមព្រះហរទ័យរបស់ព្រះ តមអាហារ និងធ្វើពលកម្ម។ នាងកម្រចេញទៅក្រៅផ្ទះ ហើយមិនចាប់អារម្មណ៍នឹងបញ្ហា និងព្រឹត្តិការណ៍ពិភពលោកទេ។

នាងមិនសូវនិយាយជាមួយនរណាទេ ពេលខ្លះអត់និយាយសោះ ហើយតែងតែត្រូវការ ជំនួយការពិសេស។ នាង​ច្រើន​និយាយជាមួយ​កូន​ស្រី​ពីរ​នាក់​របស់​យ៉ូសែប។ នៅពេលដែលពេលវេលាបានដល់ពេញលេញ តាមការព្យាករណ៍របស់ព្យាការីដានីយ៉ែល (Daniel) ហើយនៅពេលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការបំពេញការសន្យារបស់ទ្រង់ដល់ អាដាំ និងពួកហោរា នោះ មហាទេវទូត កាព្រីយ៉ែល ដ៏អស្ចារ្យបានបង្ហាញខ្លួននៅក្នុងបន្ទប់របស់ នាងព្រម្មចារីយ។

រឿងនេះបានកើតឡើង (ដូចបកស្រាយក្នុងអត្ថបទខ្លះ ដែលអ្នកនិពន្ធសាសនាគ្រីស្ត មួយចំនួនធ្លាប់បានសរសេរ) ក្នុងពេលដែលនាងកំពុងអានសៀវភៅរបស់ព្យាការី អេសាយ (Isaiah) ហើយកំពុងសញ្ជឹងគិតអំពីអត្ថបទរបស់គាត់ ដែលសរសេរថា៖

មើលហ្ន៎! នាងព្រហ្មចារីនឹងមានផ្ទែពោះ ហើយនឹងបង្កើតបានកូនប្រុសមួយ! (អេសាយ ៧:១៤)។

កាព្រីយ៉ែល​ បានបង្ហាញខ្លួនមកក្នុងពន្លឺដ៏ភ្លឺថ្លារបស់ទេវទូត ហើយបានស្វាគមន៍នាងថា៖

«ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​អក្នហើយ ព្រះ‌អង្គ​គង់​ជា​មួយ​អ្នក។»( លូកា ១:២៨ )

និងពាក្យសំដីផ្សេងៗទៀត ដូចដែលបានចែងនៅក្នុងព្រះគម្ពីរលូកា។ ការយាងចុះមករបស់ព្រះវិញ្ញាណដ៏វិសុទ្ធមកដល់ស្រ្តីព្រហ្មចារីដ៏វិសុទ្ធ ជាមួយនឹងការប្រកាសដំណឹងល្អដ៏អស្ចារ្យរបស់ទេវទូតនេះ នោះការសង្គ្រោះមនុស្សជាតិ និងការស្ដារឡើងវិញនៃសកលលោក​ ក៏បានចាប់ផ្ដើម។ ប្រវត្តិសាស្រ្តនៃសម្ពន្ធមេត្រីថ្មីត្រូវបានចាប់ផ្តើមឡើងដោយពាក្យរបស់ មហាទេវទូត​កាព្រីយែល:

«ចូរ​មាន​អំណរ​សប្បាយ​ឡើង!​ ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​អក្នហើយ»

នេះបង្ហាញថា សម្ពន្ធមេត្រីថ្មី តំណាងសេចក្តីអំណរដល់មនុស្សជាតិ និងសកលលោកទាំងមូល។ ដូច្នេះហើយ ពិធីបុណ្យ ប្រកាសដំណឹងអំពីកំណើតព្រះយេស៊ូ ត្រូវបានគេចាត់ទុក មិនត្រឹមតែថាជាបុណ្យដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពិធីបុណ្យដ៏ពេញដោយអំណរផងដែរ។