សត្ត មរណសាក្សី អ៊ូស្ត្រាទីយ៉ូស (Eustratius) នៃ សង្ឃស្ថាននៅគុហាគៀវ
THE VENERABLE MARTYR EUSTRATIUS OF THE MONASTERY OF THE KIEV CAVES

សត្ត អ៊ូស្ត្រាទីយ៉ូស ធ្លាប់មានទ្រព្យសម្បត្តិច្រើនណាស់ ប៉ុន្តែដោយសេចក្តីស្រឡាញ់ចំពោះព្រះគ្រីស្ទ
លោកបានចែកចាយ ទ្រព្យសម្បត្តិទាំងអស់ដើម្បីព្រះអង្គ ហើយបានចូលទៅកាន់ សង្ឃស្ថានគុហាក្រុងគៀវ (Kyiv-Pechersk Lavra) ហើយត្រូវបានបំបួសជាសង្ឃ។ ក្នុងឆ្នាំ ១០៩៧ នៃគ.ស. ពួកប៉ូឡូវស៊ី (Polovtsians) បានធ្វើសង្គ្រាម វាយលុកលុយ ក្រុងគៀវ ហើយក៏ប្លន់សង្ឃស្ថាន
និងសម្លាប់គ្រីស្ទានជាច្រើន រួមទាំងពួកសង្ឃផងដែរ។ សត្តអ៊ូស្ត្រាទីយ៉ូស និងអ្នកជំនឿខ្លះត្រូវបានលក់ជាទាសករទៅឱ្យជនជាតិយូដាម្នាក់នៅ ក្រុងឈែរសុន (Cherson)។
ជនជាតិយូដានេះ បានសើចចំអកមើលងាយ ជំនឿគ្រីស្ទាន ហើយព្យាយាមបង្ខំឱ្យពួកគ្រីស្ទានទទួលយកសាសនាយូដា។ ដោយឃើញថាពួកគេគ្មានជំរើសផ្សេង ពួកសង្ឃទាំងអស់គ្នាបានយល់ព្រមស្លាប់ដោយអត់អាហារជាជាងបដិសេធជំនឿពិត។
សត្តអ៊ូស្ត្រាទីយ៉ូស បានលើកទឹកចិត្តដល់ពួកគ្រីស្ទានឱ្យអនុវត្តតាមសេចក្តីសម្រេចចិត្តនេះ។ ពួកគេទាំងអស់បានស្លាប់ដោយសារអត់ឃ្លាន—ខ្លះបន្ទាប់ពី៣ថ្ងៃ ខ្លះ៤ថ្ងៃ ហើយខ្លះ៧ថ្ងៃ។ ដោយសារធ្លាប់ធ្វើបុណ្យអត់អាហារជាញឹកញាប់ សត្តអ៊ូស្ត្រាទីយ៉ូស ជាសង្ឃតែម្នាក់គត់ដែលនៅរស់ ដោយអត់អាហារអស់រយៈពេល១៤ថ្ងៃ។
ជនជាតិយូដានេះ មានកំហឹង ដោយសារគាត់បាត់បង់ប្រាក់ដែលគាត់បានចំណាយយក ទៅទិញទាសករសង្ឈទាំងនេះ
ដូច្នេះ គាត់បានសងសឹកលើសត្តអ៊ូស្ត្រាទីយ៉ូសដោយចងលោកលើឈើឆ្កាង។ សត្ត អ៊ូស្ត្រាទីយ៉ូស បានសរសើរព្រះជាម្ចាស់ ពីលើឈើឆ្កាង ហើយបាននិយាយព្យាករ ថាជនជាតិយូដានោះនឹងត្រូវស្លាប់យ៉ាងអាក្រក់ក្នុងពេលឆាប់ៗនេះ។ ដោយខឹងខ្លាំង ជនជាតិយូដាបានដោត ដំបងលំពែង ទៅកាន់ខ្លួនលោក។
សត្តរបស់ព្រះ បានប្រគល់ព្រលឹងរបស់លោកទៅព្រះអង្គសង្គ្រោះ។ រាងកាយរបស់លោក ត្រូវបានគេចោលទៅក្នុងសមុទ្រ ប៉ុន្តែ វា អណ្តែត ឡើងមកវិញ។ ការណ៍អស្ចារ្យដ៏សម្បើម ជាច្រើនបានកើតឡើងនៅលើរាងកាយ មរណសាក្សីនេះ។ មិនយូរប៉ុន្មានក្រោយការស្លាប់របស់សត្តអ៊ូស្ត្រាទីយ៉ូស ព្រះចៅអធិរាជប៊ីហ្សង់ទីន (Byzantine) បានចាត់ឱ្យដាក់ទណ្ឌកម្មជនជាតិយូដា នៅក្រុង ឈែរសុន
ដោយសារអំពើអាក្រក់របស់ពួកគេចំពោះគ្រីស្ទាន។ អ្នកបំពានលើគ្រីស្ទាននេះត្រូវបានគេព្យួរនៅលើដើមឈើ ហើយបានទទួលរង្វាន់ដូចយូដាស (Judas)។
