បូជាចារ្យ មរណសាក្សី ហ៊ីប៉ាទីយ៉ុស (Hypatius) ប៊ីស្សប់នៃកង់រ៉ា
THE HIEROMARTYR [PRIESTLY-MARTYR] HYPATIUS, BISHOP OF GANGRA

សត្ត ហ៊ីប៉ាទីយ៉ុស កើតនៅស៊ីលីស៊ី (Cilicia) ហើយធ្វើជា ប៊ីស្សប់នៃ កង់រ៉ា។ លោកបានចូលរួមក្នុងសន្និបាតសាកលលើកទី១ (First Ecumenical Council) [ក្រុងនីឃេអា ឆ្នាំ៣២៥នៃគ.ស.] ហើយត្រូវបានគេស្គាល់ថាជាអ្នកមានជីវិតបរិសុទ្ធនិងមានអំណាចធ្វើអស្ចារ្យការណ៍។ ព្រះចៅអធិរាជកុងស្តង់ទីយ៉ុស (Constantius) បានបញ្ជាឱ្យគូររូបសត្តហ៊ីប៉ាទីយ៉ុសនៅពេលលោកនៅរស់។ ព្រះអង្គបានដាក់រូបនេះនៅក្នុងព្រះបរមរាជវាំង ដើម្បីជាគ្រឿងការពារប្រឆាំងនឹងអំណាចអាក្រក់ទាំងពួង។
នៅពេលមួយ ពេលសត្តហ៊ីប៉ាទីយ៉ុសកំពុងត្រឡប់មកពីក្រុង កុងស្តាន់ទីណូប៉ូល (Constantinople) លោកត្រូវបានពួកបង្រៀនខុសឆ្គង ណូវ៉ាទីយានុស (Novatian heretics) វាយប្រហារនៅក្នុងជ្រលងភ្នំចង្អៀត ហើយត្រូវគេច្រានចេញពីផ្លូវទៅក្នុងភក់។ នៅពេលនោះ ស្ត្រីម្នាក់ក្នុងចំណោមពួកគេបានបោកថ្មទៅលើក្បាលលោក ធ្វើឱ្យសត្តដ៏វិសុទ្ធនេះបានទទួលមរណភាព។ ភ្លាមនោះ ស្ត្រីនោះបានឆ្កួត ហើយបានយកថ្មដដែលនោះបោកលើខ្លួនឯង។ នៅពេលគេនាំនាងទៅកាន់ផ្នូរសត្តហ៊ីប៉ាទីយ៉ុស លោកបានអធិស្ឋានដល់ព្រះជាម្ចាស់សម្រាប់នាង។ នាងត្រូវបានជាសះដោយសារសេចក្ដីមេត្តារបស់សត្តហ៊ីប៉ាទីយ៉ុស ហើយបានរស់នៅជីវិតដែលនៅសល់ របស់នាង ដោយការប្រែចិត្តនិងការអធិស្ឋាន។
សត្តហ៊ីប៉ាទីយ៉ុសបានទទួលមរណភាព ហើយបានចូលទៅគង់នៅក្នុងព្រះរាជ្យអស់កល្បរបស់ព្រះគ្រីស្ទ ក្នុង ឆ្នាំ៣២៦នៃគ.ស.។
