សត្តបុគ្គលនៃ ថ្ងៃទី២​ ខែមេសា

SAINT TITUS THE WONDERWORKER


តាំងពីក្មេងមក សត្ត​ ទីតុស បានស្រឡាញ់ព្រះគ្រីស្ទជាព្រះអម្ចាស់ និងស្អប់ខ្ពើមភាពឥតប្រយោជន៍នៃលោកិយ។ ដោយសារហេតុនេះ លោកបានចាកចេញពីលោកីយ៍ ចូលបួសនៅសង្ឃស្ថាន និងទទួលព្រះពស្ត្រដ៏ទេវភាព (ស្គ៊ីម៉ា-ព្រះភក្ត្រទេវទូត)  [The Great Schema-The Angelic Face]។ ដោយមិនមានសេចក្តីស្តាយក្រោយ លោកបានឧទ្ទិសខ្លួន​ ដល់ផ្លូវដ៏លំបាកនិងងងឹតអ័ព្ទនៃភាពជាសង្ឃ។ តាមរយៈសេចក្តីអត់ធ្មត់យ៉ាងជ្រាលជ្រៅ លោកបានសម្រេចបាននូវគុណធម៌ពីរយ៉ាងគឺ៖ ការដាក់ខ្លួន និងការស្តាប់បង្គាប់។ ក្នុងគុណធម៌ទាំងនេះ លោកល្អជាង​”មិនត្រឹមតែសង្ឃដទៃទៀតប៉ុណ្ណោះទេ តែថែមទាំងមនុស្សទាំងពួងផង”។


តាំងពីជំទង់មក លោកបានថែរក្សាភាពបរិសុទ្ធនៃព្រលឹងនិងរាងកាយ។​ ក្នុងអំឡុងពេលនៃសង្គ្រាមរូបអាយខន (iconoclastic heresy) លោកបានក្លាយជាសសរគោលមាំមួនមិនរញ្ជួយមួយ របស់ព្រះសហគមន៍ព្រះជាម្ចាស់។ដោយសារការដាក់ខ្លួន​ និងភាពបរិសុទ្ធយ៉ាងជ្រាលជ្រៅ ព្រះជាម្ចាស់បានប្រទានអំណាចធ្វើអព្ភូតហេតុ​ ដល់លោក
ទាំងពេលនៅរស់និងក្រោយមរណភាព។ ពេលលោកទៅគង់នៅជាមួយព្រះអម្ចាស់​ លោកបានចាកចោលសិស្សានុសិស្សជាច្រើនរាប់មិនអស់។ លោកបានទទួលមរណភាពដោយសន្តិភាពក្នុងសតវត្សទី៩។