សត្តបុគ្គលនៃ ថ្ងៃទី១២ ខែមេសា

THE VENERABLE ISAAC THE SYRIAN II


(សត្តអ៊ីសាក ជនជាតិសុីរី ទី១(Isaac​ the Syrian I) ត្រូវបានគោរពរំលឹកនៅថ្ងៃទី ២៨ ខែមករា។) សត្ត ហ្គ្រិហ្គ័រី (Gregory) អ្នកនិយាយជាមួយព្រះជាម្ចាស់ (the Dialogist) បានសរសេរអំពីសត្តអ៊ីសាកនេះ។ លោកបានមកដល់ទីក្រុងស្ព៉ូឡេតូ (Spoleto) នៃប្រទេសអ៊ីតាលី ក្នុងសម័យពួកហ្គោត (Goths) ហើយបានចូលទៅក្នុងព្រះវិហារដើម្បីអធិស្ឋាន។ លោកបានសុំអនុញ្ញាតពីអ្នកមើលថែរព្រះវិហារ (verger) អោយលោកនៅក្នុងព្រះវិហារពេលយប់។ ហើយលោកបានអធិស្ឋាននៅមួយកន្លែង ពេញមួយយប់។ រឿងដដែលបានកើតឡើងនៅថ្ងៃបន្ទាប់ និងយប់ទីពីរ។


អ្នកមើលថែរព្រះវិហារបានហៅលោកថាជាមនុស្សមានពុតត្បុត ហើយបានវាយលោកដោយកណ្តាប់ដៃ។ ភ្លាមនោះ អ្នកមើលថែរព្រះវិហារ បានក្លាយជាមនុស្សឆ្កួត។ ឃើញថាអ្នកយាមកំពុងរងទុក្ខយ៉ាងខ្លាំង លោកអ៊ីសាកបានឱនទៅរកគាត់ ហើយអារក្សបានចាកចេញពីគាត់ ហើយមើលថែរព្រះវិហារ បានជាសះស្បើយវិញ។


នៅពេលដែលប្រជាជនទីក្រុងនេះ បានឮរឿងនេះ ពួកគេបានជិះជាន់គ្នាមកជុំវិញជនបរទេស ដ៏អស្ចារ្យនេះ។
ពួកគេបានផ្តល់លុយនិងទ្រព្យសម្បត្តិដល់លោក ប៉ុន្តែលោកបានបដិសេធទាំងអស់ មិនយកអ្វីសោះ ហើយបាន ចាកចេញទៅព្រៃ ដែលនៅទីនោះលោកបានសង់បន្ទប់សង្ឈ សំរាប់ខ្លួនឯង ហើយវាបានរីកចំរើនក្លាយជាសង្ឃស្ថានធំមួយយ៉ាងឆាប់រហ័ស។ អ៊ីសាក់ ត្រូវបានគេស្គាល់ថាជាអ្នកធ្វើអព្ភូតហេតុ និងមានបញ្ញាវៃក្នុងការគិតវិនិច្ឆ័យ។

ថ្ងៃមួយ លោកបានបញ្ជាអោយបងប្អូនសង្ឈ​ យកចបទាំងអស់ទៅចំការ ផ្លែទំពាំងបាយជូរ ហើយទុកវានៅទីនោះ។ ថ្ងៃបន្ទាប់ លោកអ៊ីសាក និងបងប្អូនសង្ឈ បានចេញទៅចំការផ្លែទំពាំងបាយជូរ ហើយយកអាហារថ្ងៃត្រង់ទៅដែរ។ ពួកបងប្អូនសង្ឈ​ ឆ្ងល់ថា អាហារនេះគឺសម្រាប់អ្នកណា ព្រោះគ្មានអ្នកធ្វើការទេ? ពេលដល់រោងដំណាំផ្លែទំពាំងបាយជូរ មានមនុស្សជីកដី​​​ ច្រើនស្មើនឹងចំនួនចប។ រឿងនេះបានកើតឡើងដូច្នេះ៖ មនុស្សទាំងនេះគឺជាពួកចោរ ដែលបានមកដើម្បីលួចចប ប៉ុន្តែដោយអំណាចព្រះជាម្ចាស់ ពួកគេត្រូវបានជាប់នៅទីនោះ ហើយត្រូវជីកដីពេញមួយយប់។


ពេលមួយផ្សេងទៀត មានមនុស្សពីរនាក់ដែលស្លៀកខោអាវមិនគ្រប់ខ្លួន បានមករក លោកអ៊ីសាក់ ដើម្បីសុំសំលៀកបំពាក់។ អ៊ីសាក បានបញ្ជូនសង្ឃម្នាក់ ឲទៅដល់ដើមឈើប្រហោង នៅជាប់ផ្លូវ ដើម្បីយកអ្វីដែលគាត់នឹងឃើញនៅទីនោះ។ សង្ឈនោះបានចេញទៅ ហើយឃើញ សំលៀកបំពាក់មួយចំនួន ហើយបានយកមកសង្ឈស្ថានវិញ។ ព្រឺទ្ធាចារ្យបានយកសំលៀកបំពាក់នេះ ហើយជូនដល់អ្នកសុំទាននេះ។ អ្នកសុំទាននោះបានអៀនខ្មាស់យ៉ាងខ្លាំង ពេលដែលពួកគេស្គាល់សំលៀកបំពាក់របស់ពួកគេដែលបានលាក់នៅក្នុងដើមឈើនោះ។


នៅពេលមួយផ្សេងទៀត មានមនុស្សម្នាក់បានផ្ញើសំបុកឃ្មុំពីរ ទៅសង្ឈស្ថាន។ សង្ឈម្នាក់បានលាក់មួយនៅតាមផ្លូវ ហើយយកមួយទៅព្រះសហគមន៍ ទៅជូនព្រឺទ្ធាចារ្យ។ សត្តបានមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ននៅពេលត្រឡប់ទៅវិញ ព្រោះមានពស់ពិសមួយ បានរត់ចូលទៅក្នុងសំបុកឃ្មុំដែលអ្នកបានទុកនៅតាមផ្លូវ។ ដូច្នេះ ចូរប្រយ័ត្នកុំអោយវាខាំអ្នក។»