សត្តបុគ្គលនៃ ថ្ងៃទី១៥ ខែមេសា

THE HOLY APOSTLES ARISTARCHUS, PUDENS AND TROPHIMUS


ពួកលោកជាសាវ័កក្នុងចំណោមសាវ័កទាំង៧០រូប។


១. សាវ័កអារិស្តាករ (Aristarchus)

• ជាបីស្សបនៃទីក្រុងអាប៉ាមេ (Apamea) នៅប្រទេសស៊ីរី

• សាវ័កប៉ុលបានលើកឈ្មោះគាត់ច្រើនលើក៖
“ពេល​នោះ មាន​កើត​វឹកវរ​ពាសពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោស្រព​ ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរីស្ដាក​រជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅផង។” (កិច្ចការ ១៩:២៩)
“អារិស្តាករដែលជាអ្នកជាប់ឃុំឃាំងជាមួយខ្ញុំ សូមជំរាប់សួរអ្នករាល់គ្នា” (កូឡូស ៤:១០)
“អេបាផ្រស់ អារិស្តាករ ដេមាស និងលូកា ដែលជាអ្នករួមការងារជាមួយខ្ញុំ” (ភីលេមុន ១:២៣-២៤)


២. សាវ័កពូដេន (Pudens)

• ជាប្រជាជនរ៉ូមាំងដ៏ឧត្តម

• សាវ័កប៉ុលលើកឈ្មោះគាត់ម្ដង៖
អ៊ូបុលុស ពូដេន លីនុស ក្លាវឌី និងបងប្អូនទាំងអស់សូមជំរាប់សួរ (២ ធីម៉ូថេ ៤:២១)

• ផ្ទះរបស់គាត់ធ្លាប់ជាជម្រកសំខាន់សម្រាប់សាវ័កធំៗ (ពេត្រុស និងប៉ុល) ក្រោយមកបានក្លាយជាព្រះវិហារឈ្មោះ “ព្រះវិហារអ្នកចិញ្ចឹមចៀម”​ (Shepherd’s Church)


៣. សាវ័កត្រូភីមុស (Trophimus)

• មកពីតំបន់អាស៊ី

• បានធ្វើដំណើរជាមួយសាវ័កប៉ុល៖
សូបាតរ កូនពីរ៉ុស អារិស្តាករ សេគុន្ឌុស កាយុស ធីម៉ូថេ ធីខិកុស និងត្រូភីមុស” (កិច្ចការ ២០:៤)

• សាវ័កប៉ុលសរសេរថា៖ “ត្រូភីមុស ខ្ញុំបានទុកឲ្យនៅមីលេត ព្រោះឈឺ” (២ ធីម៉ូថេ ៤:២០)


ក្នុងអំឡុងពេលការបៀតបៀនរបស់ព្រះចៅនេរ៉ូ (Nero) នៅពេលសាវ័កប៉ុលត្រូវបានគេកាត់ក្បាល សាវ័កដ៏ថ្លៃថ្លាទាំងបីរូបនេះក៏ត្រូវបានគេកាត់ក្បាលដែរ ដោយបានបូជាជីវិតដើម្បីព្រះគ្រិស្ត។