សត្តបុគ្គលនៃ ថ្ងៃទី១៧ ខែមេសា

THE HIEROMARTYR [PRIEST-MARTYR] SIMEON, BISHOP OF PERSIA


ក្នុងរាជ្យស្តេចសាព័រ (Sapor) ដ៏ឃោរឃៅ សត្តស៊ីម៉ូន ត្រូវបានគេធ្វើទារុណកម្មជាមួយព្រឹទ្ធាចារ្យពីររូប គឺអូដែល (Audel) និង អាណាណាស (Ananias)។ មេឃ្លីនព្រះរាជវាំងឈ្មោះ អ៊ូស្តាហ្សាន់ (Ustazan) – ដែលធ្លាប់បដិសេធព្រះគ្រិស្ត តែក្រោយមកដោយសារការស្ដីបន្ទោស ពីសត្តស៊ីម៉ូន បានកែប្រែចិត្ត ហើយសារភាពសេចក្ដីជំនឿពិត មុខព្រះមហាក្សត្រ – ក៏ត្រូវបានគេសម្លាប់ នៅមុខពួកគាត់។ គ្រីស្ទានចំនួនមួយពាន់នាក់ក៏ត្រូវបាននាំមកកន្លែងប្រហារជីវិត ជាមួយលោក សុីម៉ូនដែរ។

សត្តស៊ីម៉ូន បានចេញពីជួរដោយចេត្ដនា ដើម្បីឱ្យគេកាត់ក្បាលខ្លួនចុងក្រោយគេ។ លោកធ្វើដូច្នេះដើម្បីលើកទឹកចិត្ត គ្រីស្ទានដទៃទៀត កុំឱ្យនរណាម្នាក់ប្រែប្រួលជំនឿ ដោយសារការភ័យខ្លាចសេចក្តីស្លាប់។ ពេលព្រឹទ្ធាចារ្យ  អាណាណាស ដាក់ក្បាលលើក្ដាកាត់ក្បាល រាងកាយគាត់ទាំងមូលញាប់ញ័រ។ ស្មៀនតុលាការបស់ស្តេច ឈ្មោះហ្វូស៊ីក (Fusik) – ដែលជាគ្រីស្ទានដោយសំងាត់ – បានលើកទឹកចិត្តអាណាណាសថា៖


“កុំខ្លាចអី ព្រឹទ្ធាចារ្យ អើយ សូមបិទភ្នែកហើយក្លាហានឡើង ដើម្បីអាចមើលឃើញពន្លឺព្រះ”


ពេលហ្វូូស៊ីកនិយាយចប់ គេក៏ដឹងថាគាត់ជាគ្រីស្ទាន ហើយនាំគាត់មកកាត់ទោស។ ទាំងហ្វូស៊ីកនិងកូនស្រីឈ្មោះអាស្គីទ្រីយ៉ា (Askitria) ត្រូវបានស្តេចធ្វើទារុណកម្មយ៉ាងខ្លាំង។ ក្រោយពីសត្តស៊ីម៉ូនឃើញហ្វូងសហគមន៍របស់ខ្លួនទៅស្ថានសួគ៌អស់ហើយ លោកក៏ត្រូវបានកាត់ក្បាលតាមក្រោយ។ នៅឆ្នាំក្រោយ ក្នុងថ្ងៃសុក្រដ៏វិសុទ្ធ (Great Friday) អាហ្សាត់ (Azat) មេឃ្លីនជាទីស្រឡាញ់របស់ស្តេច ក៏ត្រូវបានគេសម្លាប់ដោយសាជំនឿររបស់គាត់លើព្រៈគ្រិស្ត រួមជាមួយគ្រីស្ទានមួយពាន់នាក់ទៀតដែរ។ ពេលនោះ ស្តេចសោកស្តាយខ្លាំង ហើយបញ្ឈប់ការសម្លាប់គ្រីស្ទានតទៅទៀត។ ពួកគាត់ទាំងអស់បានក្លាយជាមរណសាក្សីដ៏ថ្លៃថ្លាចំពោះព្រះគ្រិស្ត ជាស្តេច និងជាព្រៈអម្ចាស់ នៅឆ្នាំ៣៤១ ឬ៣៤៤ នៃគ.ស។