សត្តយ៉ូហាន ជាសិស្សរបស់សត្តហ្គ្រីហ្គ័រី នៃតំបន់ ដេខាប៉ូលីស
THE VENERABLE JOHN, DISCIPLE OF SAINT GREGORY OF DECAPOLIS

ក្នុងអំឡុងពេលនៃពួកបង្រៀនខុសឆ្គងដែលប្រឆាំងនឹងរូបអាយខន អធិរាជលេអូ ជនជាតិ អាមេនី(Leo the Armenian) បានធ្វើទារុណកម្មសត្តយ៉ូហាននេះ ព្រមទាំងគ្រូរបស់គាត់គឺហ្គ្រីហ្គ័រី និងសត្តយ៉ូសែប (Joseph) អ្នកនិពន្ធចម្រៀងបរិសុទ្ធ។ នៅពេលដែលហ្គ្រីហ្គ័រីបានចាកលោកនេះទៅ យ៉ូហានបានក្លាយជាព្រឹទ្ធាចារ្យ (Abbot) នៃសង្ឃស្ថានដេខាប៉ូលីស (Decapolis Monastery) ក្នុងទីក្រុងកុងស្តង់ទីនូប៉ូល (Constantinople)។ ក្រោយពីក្លាយជាព្រឹទ្ធាចារ្យ គាត់បានបន្តព្យាយាមយ៉ាងខ្លាំងក្លាក្នុងការបំពេញពលកម្មជាសង្ឈ(ascetic labors) ដើម្បីព្រះរាជាណាចក្រនៃព្រះជាម្ចាស់។ គាត់បានសោយទិវង្គតយ៉ាងស្ងប់នៅឆ្នាំប្រហែល៨២០នៃគ.ស។ បន្ទាប់ពីការសោយទិវង្គតរបស់គាត់ សត្តយ៉ូសែបបានបញ្ចុះសពគាត់ដោយកិត្តិយសនៅជាប់ផ្នូររបស់សត្តហ្គ្រីហ្គ័រី។
