សត្តយ៉ូហាន ដ៏គួរអោយគោរព នៃគុហាបុរាណ
THE VENERABLE JOHN OF THE ANCIENT CAVES

សត្តយ៉ូហាន (John) បានរស់នៅក្នុងជីវិតតបៈ (asceticism) នៅក្នុងគុហាដែលត្រូវបានគេស្គាល់ថាជា គុហាបុរាណ (Ancient Caves) ឬ ឡាវរ៉ារបស់សត្តខារីតុន (Chariton) ដ៏វិសុទ្ធ នៅប៉ាឡេស្ទីន (Palestine)។ ដោយការស្រឡាញ់ព្រះគ្រីស្តជាព្រះអម្ចាស់ដោយអស់ពីចិត្ត ព្រលឹង និងប្រាជ្ញា សត្តយ៉ូហានបានចាប់ផ្ដើមធ្វើដំណើរទៅកាន់ទីកន្លែងវិសុទ្ធផ្សេងៗ តាំងពីវ័យក្មេង ដើម្បីស្ដាប់ការណែនាំ និងដំបូន្មានពីពួកអ្នកវិសុទ្ធ។ ជាចុងក្រោយ គាត់បានចូលស្នាក់នៅ គុហារបស់សត្តខារីតុន ហើយបានផ្ដោតខ្លួនទៅលើការបំពេញតបៈយ៉ាងតឹងរឹង។ គាត់បានចំណាយពេលរាប់ឆ្នាំរាប់ថ្ងៃក្នុងការតមអាហារ(fasting) ការអធិស្ឋាន (prayer) និងការអធិស្ឋានពេលយប់ដល់ព្រឹក (vigils) លោកក៏តែងតែពិចារណាអំពីសេចក្ដីស្លាប់ជានិច្ច ហើយនិងបង្រៀនខ្លួនឯងឱ្យមានការដាក់ខ្លួន(humility)។
ដូចផ្លែឈើដែលទំខ្លាំង សត្តយ៉ូហានត្រូវបានបេះចេញពីពិភពលោកនេះដោយសេចក្ដីស្លាប់ហើយបានឡើងទៅរស់នៅ ស្ថានសួគ៌ (Paradise)។ គាត់បានរស់នៅ និងសោយទិវង្គតនៅសតវត្សទី៨។
