ហៀរ៉ូមារធើរ (មរណសាក្សី ដែលជាបូជាចារ្យ) យ៉ានុអារី និងអ្នកដទៃទៀតជាមួយគាត់
THE HIEROMARTYR [PRIESTLY-MARTYR] JANUARIUS AND OTHERS WITH HIM

សត្តនេះគឺជាប៊ីស្សប (Bishop) នៃទីក្រុងបេណេវ៉េនតូ (Benevento) ប្រទេសអ៊ីតាលី។ ក្នុងអំឡុងពេលបៀតបៀនក្រោមរាជ្យអធិរាជម៉ាក់ស៊ីមៀន (Maximian) សត្តយ៉ានុអារី (Januarius) ត្រូវបានគេកោះហៅចូលមកជំនុំជម្រះ ហើយត្រូវបានគេធ្វើទារុណកម្មជាច្រើនបែប ដែលគាត់បានស៊ូទ្រាំទាំងគ្មានកំហុស និងដោយភាពអត់ធ្មត់។ នៅពេលដែលគេចាប់បោះគាត់ចូលទៅក្នុងភ្លើង ភ្លើងនោះត្រូវបានធ្វើឱ្យត្រជាក់ដោយទឹកសន្សើមដែលមើលមិនឃើញ ហើយសត្តមរណសាក្សីនេះ ឈរនៅក្នុងភ្លើងដោយមិនមានរបួសឡើយ ហើយគាត់កំពុងតែ ច្រៀងសរសើរដល់ព្រះ។
បន្ទាប់មក ពួកគេបានឆូតសាច់របស់គាត់ជាមួយក្រញាំដែករហូតដល់ឆ្អឹងគាត់ចេញឃើញស ដែលសត្តមរណសាក្សីនៅតែអត់ធ្មត់ទាំងគ្មានកំហុស និងដោយភាពអត់ធន់។ ឌីកង (Deacon) របស់គាត់ឈ្មោះហ្វេស្តុស (Festus) និងអ្នកអាន (Reader) ឈ្មោះដេស៊ីដេរីអុស (Desiderius) បានឃើញការឈឺចាប់របស់សត្តមរណសាក្សី ហើយយំសោកស្តាយដល់ឪពុកខាងព្រលឹងវិញ្ញាណរបស់ពួកគេ។ បន្ទាប់មក ពួកគេក៏ត្រូវបានគេចងហើយនាំជាមួយសម្តេចប៊ីស្សបយ៉ានុអារី ទៅកាន់ទីក្រុងប៉ូហ្ស៊ូអូលី (Pozzuoli) ហើយត្រូវបានគេដាក់ក្នុងគុក។ នៅក្នុងគុកនោះ ក៏មានឌីកងពីររូបទៀតគឺ ព្រូគុលុស (Proculus) និងស៊ូស៊ូស (Sussos) ព្រមទាំងគ្រីស្ទានសាមញ្ញពីរនាក់ទៀតគឺ អេទីឃីអុស (Eutychius) និងអាគុទ្យុស (Acutius) ដែលត្រូវជាប់គុកដោយសារព្រះគ្រីស្ទ។
នៅថ្ងៃបន្ទាប់ អ្នកទាំង៧រូបនេះត្រូវបានគេចាប់ចោលទៅឲ្យសត្វពាហនៈ ប៉ុន្តែសត្វទាំងនោះមិនបានខាំពួកគេឡើយ។ ទីបំផុត ពួកគេត្រូវបានកាត់ក ហើយគ្រីស្ទាននៅទីក្រុងណាប៉ូលី (Naples) បានលួចយកសពរបស់សត្តយ៉ានុអារី មកក្រុងរបស់ពួកគេ ហើយបញ្ចុះសពលោកដោយកិត្តិយស នៅក្នុងព្រះវិហារ។ រហូតមកដល់សព្វថ្ងៃ មានអព្ភូតហេតុជាច្រើនបានកើតឡើងនៅក្បែរផ្នូររបស់សត្តនេះ។ ក្នុងចំណោមអព្ភូតហេតុទាំងនោះ មានមួយដែលគេចាំបានជាពិសេសគឺ៖ មេម៉ាយម្នាក់ដែលកូនប្រុសតែមួយគត់របស់នាងបានស្លាប់ ហើយនាងបានយករូបអាយខន (Icon) របស់សត្តយ៉ានុអារី ពីព្រះវិហារ ហើយដាក់លើសពកូនរបស់នាង ដោយយំសោក និងអធិស្ឋានដល់សត្ត បន្ទាប់មកកូនរបស់នាងក៏រស់ឡើងវិញ។ សត្តយ៉ានុអារី និងអ្នកដទៃទៀតជាមួយគាត់ បានទទួលមរណសាក្សីដោយកិត្តិយសក្នុងឆ្នាំ៣០៥ នៃគ្រិស្តសករាជ។
