សត្តសាវ័ក ស៊ីមេអូន ដ៏វិសុទ
THE HOLY APOSTLE SIMEON

គាត់ជាកូនប្រុសរបស់លោកក្លេអូប៉ាស់ (Cleopas) ដែលជាបងប្អូនរបស់សត្ត យ៉ូសែប (Joseph) ដែលជាប្តីរបស់ព្រះមាតានៃព្រះដ៏វិសុទ្ធ។ កាលបានឃើញអព្ភូតហេតុរបស់ព្រះអម្ចាស់និងព្រះសង្គ្រោះយេស៊ូគ្រីស្ត ស៊ីមេអូនបានជឿ ហើយត្រូវបានរាប់បញ្ចូលជាមួយសាវ័កទាំង៧០ នាក់។ ដោយចិត្តក្លាហាន និងចិត្តស្រលាញ់ព្រះអង្គយ៉ាងខ្លាំងក្លា គាត់បានផ្សាយដំណឹងល្អអំពីព្រះគ្រីស្តពេញទូទាំងស្រុកយូដា។ នៅពេលពួកយូដាដ៏អាក្រក់បានសម្លាប់លោកយ៉ាកុប (James) បងប្អូនរបស់ព្រះអម្ចាស់ និងជាប៊ីស្សបដំបូងគេនៃព្រះសហគមន៍ក្រុងយេរូសាឡិម ដោយបោះចោលគាត់ពីកំពូលព្រះវិហារ ហើយវាយក្បាលគាត់ដោយដំបង នោះលោកស៊ីមេអូន ដែលជាបងប្អូនជីដូនមួយរបស់លោកយ៉ាកុប ត្រូវបានតែងតាំងជាប៊ីស្សបក្រុងយេរូសាឡិម។ ស៊ីមេអូន ជាប៊ីស្សបទីពីរនៃទីក្រុងដ៏វិសុទ្ធនេះ ហើយបានដឹកនាំព្រះសហគមន៍របស់ព្រះដោយប្រាជ្ញា និងកម្លាំងចិត្តរហូតដល់ចាស់ជរា។
គាត់មានអាយុជាងមួយរយឆ្នាំពេលទទួលទុក្ខ។ ការទទួលទុក្ខរបស់គាត់គឺបែបនេះ៖ ក្នុងរាជ្យអធិរាជត្រាយ៉ាន់ (Trajan) ការបៀតបៀនពីរយ៉ាងបានចាប់ផ្តើមនៅប៉ាឡេស្ទីន នោះគឺ ការប្រឆាំងនឹងពូជពង្សរបស់ដាវីឌ (David) និងការប្រឆាំងនឹងគ្រីស្ទាន។ មនុស្សអាក្រក់បានចោទប្រកាន់ស៊ីមេអូនថាជាអ្នកប្រឆាំងទាំងពីរបែបនេះ។ សត្តស៊ីមេអូនបានអត់ទ្រាំនូវទារុណកម្មយ៉ាងឃោរឃៅ ហើយទីបំផុតត្រូវបានព្យួរនៅលើឈើឆ្កាង ដូចព្រះអម្ចាស់ដែលគាត់បានបំរើដោយស្មោះត្រង់នៅលើផែនដីនេះដែរ។
