សត្តបុគ្គលនៃ ថ្ងៃទី29 ខែមេសា

SAINT BASIL OF OSTRO


លោក បាស៊ីល (Basil) កើតនៅភូមិពូពូវ៉ា (Popova) ខេត្តហឺសេហ្គោវីណា (Hercegovina) ក្នុងគ្រួសារដ៏សាមញ្ញ និងគោរពព្រះជាម្ចាស់។ តាំងពីក្មេង ចិត្តគាត់គឺពេញដោយសេចក្តីស្រឡាញ់ចំពោះព្រះសហគមន៍នៃព្រះអម្ចាស់ ហើយពេលពេញវ័យបាន ចូលបំបួសនៅសង្ឃស្ថានឈ្មោះ សង្ឃស្ថាននៃការសំរាន្តលក់នៃ ធីអូតូកុស​ ​(អ្នកប្រសូតកំណើតព្រះ) នៅត្រេប៊ីញេ (Trebinje)។ ពេលក្លាយជាសង្ឃ គាត់ទទួលបានភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយសារជីវិតមានវិន័យយ៉ាងខ្ជាប់ខ្ចួន និងជីវិតជាអ្នកបួសដ៍កម្ររបស់គាត់ ។


សត្តបាស៊ីលបានយកការធ្វើពលកម្មជាអ្នកបួសយ៉ាងមួយហើយ មួយទៀត ដែលពលកម្មថ្មីនិមួយៗ គឹតែងតែតឹងរឹងខ្លាំងជាងពលកម្មមុនៗ។ ក្រោយមក ទោះបីជាមិនបានពេញចិត្ត គាត់ត្រូវបានគេជ្រើសរើសជាប៊ីស្សបនៃសាហ៊ូម​ (Zahum) និងស្កេនដេរីយ៉ា
(Skenderia)។ ក្នុងនាមជាអធិការ គាត់រស់នៅសង្ឈស្ថានត្វ័រដូស (Tvrdoš Monastery) ដោយដឹកនាំហ្វូងចៀមនៃអ្នកមានជំនឿ របស់គាត់ឲ្យមាំមួនក្នុងជំនឿអរតូដុក្ស ព្រមទាំងការពារពួកគេពីភាពឃោរឃៅរបស់ពួកជនជាតិតួក (Turks) និងឧបាយកលរបស់ពួកឡាតាំង (Latins)។


នៅពេលបាស៊ីលត្រូវបានសត្រូវរុករានយ៉ាងខ្លាំង ហើយសង្ឈស្ថានត្វ័រដូសត្រូវបានជនជាតិតួកបំផ្លាញ គាត់បានផ្លាស់ទៅនៅ អូស្ត្រូក (Ostrog) ដែលគាត់បានរស់នៅដោយជីវិតជាអ្នកបួសដ៏តឹងរឹង និងការពារហ្វូងអ្នកមានជំនឿរបស់គាត់តាមរយៈការអធិស្ឋានដ៏មុតមាំ។ សត្តបាស៊ីលបានសោយទិវង្គតយ៉ាងសន្តិភាពនៅសតវត្សទី១៦ ដោយបន្សល់ទុកនូវសពដែលមិនរលួយ និងមានអានុភាពព្យាបាលរហូតមកដល់សព្វថ្ងៃ។ អព្ភូតហេតុនៅក្បែរផ្នូររបស់គាត់មានច្រើនមិនអាចគណនា។ ទាំងគ្រីស្ទាន និងពួកម៉ូស្លីមបានមករកសពរបស់គាត់ ហើយបានទទួលការព្យាបាលពីជំងឺនិងបញ្ហាផ្សេងៗ។ ការប្រជុំជាតិធំ (ការធ្វើដំណើរទស្សនកិច្ចសាសនា) កើតឡើងនៅទីនោះរាល់ឆ្នាំ ក្នុងឱកាសពិធីបុណ្យនៃការយាងងចុះមកនៃព្រះវិញ្ញាណដ៍វិសុទ្ធ (Pentecost)។


*) ព្រះវិហារថ្មី ដែលសង់នៅលើផ្ទាំងបាក់បែកនៃព្រះវិហារចាស់នៃសង្ឈស្ថានត្វ័រដូស ត្រូវបានសាងសង់ឡើងវិញនៅសម័យយើងនេះដោយលោកនីកូឡា រុញយេវ៉ាក់ (Nikola Runjevac) ពីភូមិ ពោលយីកា (Poljica) ជិតត្រេប៊ីញេ។ វាជាព្រះវិហារដ៏អស្ចារ្យ និងថ្លៃថ្នូរនៅចំពោះព្រះហឫទ័យរបស់ព្រះ និងប្រជារាស្ត្ររបស់ទ្រង់។