សត្តដ៏វិសុទ្ធ ដ៏ត្រឹមត្រូវ និងដែលស៊ូទ្រាំអត់ធ្មត់នឹងទុក្ខម្នេញ លោក យ៉ូប
THE HOLY, RIGHTEOUS AND LONG-SUFFERING JOB

យ៉ូបគឺជាកូនចៅជំនាន់ក្រោយរបស់អេសាវ (Esau) ដែលជា ចៅរបស់អប្រាហាំ ហើយរស់នៅក្នុងប្រទេសអារ៉ាប់ប្រហែលពីរពាន់ឆ្នាំមុនសម័យកាលព្រះគ្រីស្ត។ ឪពុករបស់គាត់ឈ្មោះសារ៉េត (Zareth) ហើយម្តាយឈ្មោះបូសូរ៉ា (Bosora)។ ឈ្មោះពេញរបស់គាត់គឺយ៉ូបាប (Jobab)។ យ៉ូបជាមនុស្សដ៏ថ្លៃថ្នូរ គោរពព្រះ និងមានទ្រព្យសម្បត្តិច្រើន។ នៅអាយុ៧៩ឆ្នាំ ព្រះអនុញ្ញាតឱ្យការល្បួងដ៏លំបាកកើតឡើងដល់យ៉ូបតាមរយៈសាតាំង ដូចដែលបានពិពណ៌រនាលម្អិតនៅក្នុងសៀវភៅគម្ពីយ៉ូប។ ក្នុងរយៈពេលមួយថ្ងៃ យ៉ូបបានបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនរបស់គាត់ទាំងអស់ ព្រមទាំងកូនប្រុស និងកូនស្រីរបស់គាត់។ បន្ទាប់មក ជំងឺដ៏អាក្រក់មួយបានវាយប្រហារគាត់ ហើយរាងកាយរបស់គាត់ទាំងមូលត្រូវបានគ្របដោយដំបៅពីក្បាលដល់ជើង។
គាត់ដេកលើគំនរសំរាមនៅក្រៅទីក្រុង ហើយប្រើកំទេចឆ្នាំងដីដើម្បីកោសជោគដំបៅចេញពីរបួសរបស់គាត់។ យ៉ូប មិនបានរអ៊ូរទាំអំពីព្រះឡើយ តែបានស៊ូទ្រាំនឹងការរងទុក្ខទាំងអស់របស់គាត់ ដោយសេចក្តីអត់ធ្មត់រហូតដល់ទីបញ្ចប់។ដោយសារហេតុនេះ ព្រះបានសង្គ្រោះសុខភាពរបស់គាត់ ផ្តល់ឱ្យគាត់នូវទ្រព្យសម្បត្តិច្រើនជាងមុន និងប្រទានឱ្យគាត់នូវកូនប្រុស៧នាក់ និងកូនស្រី៣នាក់ ដូចគ្នានឹងចំនួនដែលគាត់មានមុន។ គាត់រស់នៅបានសរុប២៤៨ឆ្នាំ ហើយតែងតែ សរសើរតម្កើងព្រះជាម្ចាស់ជានិច្ច។
យ៉ូបត្រូវបានចាត់ទុកជាគំរូនៃការស៊ូទ្រាំគ្រប់ទុក្ខវេទនាដែលព្រះបញ្ជូនមកលើយើង ហើយគឺជានិមិត្តរូបនៃទុក្ខវេទនារបស់ព្រះអម្ចាស់យេស៊ូ។
