ពិធីបុណ្យរំលឹក ការបង្ហាញខ្លួននៃឈើឆ្កាងដ៏វិសុទ្ធ នៅលើក្រុងយេរូសាឡិម
COMMEMORATION OF THE APPEARANCE OF THE HONORABLE
CROSS OVER JERUSALEM

ក្នុងរាជ្យអធិរាជកុងស្តង់ទីអ៊ូស (Constantius) បុត្ររបស់សន្តកុងស្តង់ទីន និងសម័យសម្តេចប៉ាទ្រីអាក្ខស៊ីរីល (Cyril) នៃយេរូសាឡិម ឈើឆ្កាងដ៏វិសុទ្ធបានបង្ហាញខ្លួននៅវេលាម៉ោង៩ព្រឹក លាតសន្ធឹងពីភ្នំកុលកូថា (Golgotha) រហូតដល់ភ្នំអូលីវ (Mount of Olives)។ ឈើឆ្កាងនេះភ្លឺជាងព្រះអាទិត្យ និងស្អាតជាងឥន្ទធនូដ៏ល្អបំផុត។ ប្រជាជនទាំងអស់ ទាំងអ្នកជឿនិងមិនជឿ បានឈប់ធ្វើការហើយសង្កេតមើលហេតុការណ៍អស្ចារ្យនេះដោយ ភ័យខ្លាច និងអស្ចារ្យក្នុងចិត្ត។
អ្នកមិនជឿជាច្រើនបានប្តូរមកជឿជំនឿគ្រីស្ទាន ហើយពួកជឿកាបង្រៀនខុសឆ្គងអារីអាន (Arian) ជាច្រើនបានលះ បង់ ការបង្រៀនបំភាន់របស់ពួកគេ ហើយត្រឡប់មកជឿជំនឿគ្រីស្ទានអរតូដុក្សវិញ។ សម្តេចប៉ាទ្រីអាក ស៊ីរីលបានសរសេរសំបុត្រមកអធិរាជកុងស្តង់ទីអ៊ូស (ដែលមានគំនិតគាំទ្រពួកអារីអាន) ដើម្បីរាយការណ៍អំពីហេតុការណ៍អស្ចារ្យនេះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ៣៥៧។
តាមរយៈហេតុការណ៍នេះ យើងអាចឃើញថាជំនឿគ្រីស្ទានមិនមែន ជាទ្រឹស្តីសាកល្បងបែបលោកិយ ទៅតាមការយល់ឃើញ ធម្មតារបស់មនុស្សនោះទេ តែគឺជាអំណាចរបស់ព្រះជាម្ចាស់ ដែលបានបង្ហាញតាមរយៈអព្ភូតហេតុ
និងហេតុការណ៍អស្ចារ្យជាច្រើន។
