សាវ័ក និងអ្នកប្រកាសដំណឹងល្អ ដ៏វិសុទ្ធ យ៉ូហាន
THE HOLY APOSTLE AND EVANGELIST JOHN

ថ្ងៃបុណ្យរំលឹកដល់សាវ័ក និងអ្នកប្រកាសដំណឹងល្អដ៏អស្ចារ្យនេះត្រូវបានអបអរនៅថ្ងៃទី២៦ ខែកញ្ញា។ ថ្ងៃនេះ (ទី៨ ឧសភា) គឺជាការរំលឹកអំពីអព្ភូតហេតុដ៏អស្ចារ្យដែលបានកើតឡើងនៅផ្នូររបស់គាត់។ នៅពេលសត្តយ៉ូហានមានអាយុលើសពីមួយរយឆ្នាំ លោកបាននាំសិស្ស៧រូបចេញទៅក្រៅទីក្រុងអេភេសុស (Ephesus) ហើយបង្គាប់ឱ្យពួកគេជីកផ្នូរមួយជារាងឈើឆ្កាង។ បន្ទាប់មក លោកបានចុះទៅក្នុងផ្នូរនោះដោយខ្លួនឯង នៅពេលដែលលោកនៅមានជីវិត ហើយត្រូវបានគេបញ្ចុះនៅទីនោះ។ ក្រោយមក នៅពេលពួកអ្នកមានជំនឿបើកផ្នូររបស់សត្តយ៉ូហាន ពួកគេមិនបានឃើញរាងកាយរបស់លោកទេ។ រាល់ឆ្នាំនៅថ្ងៃទី៨ ខែឧសភា មានធូលីហុយចេញពីផ្នូររបស់លោក ដែលបានព្យាបាលអ្នកជំងឺពីជំងឺផ្សេងៗ។
