សត្តបុគ្គលនៃ ថ្ងៃទី14 ខែឧសភា

THE HOLY MARTYR ISIDORE


ក្នុងរាជ្យរបស់អធិរាជ ដេគីយុស (Decius) សត្ត អ៊ីស៊ីដ័រ (Isidore) ត្រូវបានចាប់យកដោយបង្ខំឲ្យបម្រើក្នុងកងទ័ព ពីកោះ គីអូស (Chios)។ តាំងពីកុមារភាព សត្ត អ៊ីស៊ីដ័រ បានប្រកាន់ខ្ជាប់នូវជំនឿគ្រិស្ទាន ហើយបានចំណាយពេលពេញមួយជីវិតរបស់គាត់ ក្នុងការតមអាហារ ការអធិស្ឋាន និងអំពើល្អ។


ប៉ុន្តែនៅពេលដែលលោកប្រកាសខ្លួនជាគ្រីស្ទាននៅក្នុងកងទ័ព មេបញ្ជាការបានចាប់ខ្លួនលោក សួរចម្លើយ ហើយបង្ខំឲ្យលោកបដិសេធព្រះគ្រីស្ទ និងបូជាដល់ព្រះក្លែងក្លាយ។ សត្ត នេះបានឆ្លើយថា៖ «ទោះបីអ្នកសម្លាប់រាងកាយខ្ញុំ អ្នកគ្មានអំណាចលើព្រលឹងខ្ញុំឡើយ។ខ្ញុំមានព្រះជាម្ចាស់ដ៏ពិត ដ៏មានព្រះជន្ម គឺព្រះយេស៊ូគ្រីស្ទ ដែលគង់នៅក្នុងខ្ញុំសព្វថ្ងៃ និងក្រោយពេលខ្ញុំស្លាប់។ ព្រះអង្គនឹងនៅជាមួយខ្ញុំ ខ្ញុំក៏នៅក្នុងព្រះអង្គ ហើយនឹងបន្តនៅក្នុងព្រះអង្គជានិច្ច ខ្ញុំនឹងមិនឈប់សរសើរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គឡើយ ដរាបណាព្រលឹងខ្ញុំនៅតែនៅក្នុងរាងកាយ។»


ដំបូង មេបញ្ជាការបានបញ្ជាឲ្យគេវាយសត្ត អ៊ីស៊ីដ័រ ដោយរំពាត់ស្បែកគោ បន្ទាប់មក ពួកគេកាត់ អណ្ដាតគាត់។ ទោះជាគ្មានអណ្ដាត សត្ត អ៊ីស៊ីដ័រ នៅតែអាចនិយាយ និងសរសើរព្រះនាម ព្រះគ្រីស្ទបាន ដោយព្រះវិញ្ញាណនៃព្រះជាម្ចាស់។ ឯមេបញ្ជាការវិញ ការដាក់ទណ្ឌកម្មពីព្រះជាម្ចាស់បានធ្លាក់មកលើគាត់ ដោយគាត់ក្លាយជាមនុស្សគ ភ្លាមៗ។


ចុងក្រោយ មេបញ្ជាការដែលនិយាយមិនរួច បានផ្ដល់សញ្ញាឲ្យកាត់ក្បាលសត្ត អ៊ីស៊ីដ័រ។ សត្ត អ៊ីស៊ីដ័រ មានចិត្តអំណរយ៉ាងខ្លាំងចំពោះការកាត់ទោសនេះ។ ក្រោយពេលសរសើរព្រះជាម្ចាស់ គាត់បានដើរទៅកាន់កន្លែងដែលត្រៀមសម្រាប់កាត់ក្បាលគាត់ ហើយត្រូវបានអស់ព្រះជន្មដោយការកាត់ក្បាលនៅឆ្នាំ ២៥១ គ.ស.។ មិត្តជិតស្និតរបស់គាត់ឈ្មោះ អាម៉ុន (Ammon) បានបញ្ចុះសពគាត់ ហើយក្រោយមក
លោកក៏បានទទួលរងទុក្ខ និងទទួលបានមកុដមរណសាក្សីដែរ។