សត្តបុគ្គលនៃ ថ្ងៃទី17 ខែឧសភា

THE HOLY APOSTLE ANDRONICUS


សត្ត អង់ដ្រូនីកុស គឺជាសាវ័កមួយរូបក្នុងចំណោមសាវ័កទាំង៧០រូប។ លោកជាបងប្អូននឹងសត្ត ប៉ូល (Paul) ដូចដែលសត្ត ប៉ូល បានសរសេរថា៖

«សូមស្វាគមន៍អង់ដ្រូនីកុស និងនាង​យូញ៉ាស ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រីស្ដ​មុន​ខ្ញុំ​ផង» (រ៉ូម ១៦:៧)។


សត្ត ប៉ូល ក៏បានលើកឡើងពីសត្តី យូញ៉ាស (Junia) ដែលជាជំនួយការរបស់សត្ត អង់ដ្រូនីកុស។ សត្ត អង់ដ្រូនីកុស ត្រូវបានតែងតាំងជា ប៊ីស្សប នៅ ប៉ាន់ណូនី (Pannonia) ប៉ុន្តែលោកមិនបានអង្គុយនៅកន្លែងតែមួយឡើយ គឺលោកបានធ្វើការប្រកាសដំណឹងល្អនៅទូទាំងប៉ាន់ណូនី។ ជាមួយសត្តី យូញ៉ាស លោកបានជោគជ័យក្នុងការបំប្លែងមនុស្សជាច្រើនឱ្យមកជឿលើព្រះយេស៊ូ ហើយបំផ្លាញព្រះវិហារព្រះក្លែងក្លាយជាច្រើន។ ពួកគេទាំងពីរទទួលព្រះគុណអំណាចអស្ចារ្យ ដោយអាចដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស និងព្យាបាលរោគជំងឺបានគ្រប់ប្រភេទ។

ពួកគេទាំងពីរបានទទួលការរងទុក្ខដើម្បីព្រះគ្រីស្ត ហើយដូច្នេះបានទទួលមកុដពីរជាន់៖ មកុដជាសាវ័ក និងមកុដជាមរណសាក្សី។អដ្ឋិធាតុដ៏វិសុទ្ធរបស់ពួកគេត្រូវបានរកឃើញនៅតំបន់អ៊ូហ្គេនីយ៉ុស (Eugenius) (ថ្ងៃទី២២ ខែកុម្ភៈ)។