សត្តបុគ្គលនៃ ថ្ងៃទី18 ខែឧសភា

THE HOLY MARTYR THEODOTUS AND THE SEVEN MAIDEN MARTYRS: THECUSA, ALEXANDRA, CLAUDIA, FALINA, EUPHRASIA, MATRONA AND JULIA


សត្ត ថេអូដូតុស គឺជាម្ចាស់ផ្ទះសំណាក់ នៅក្រុងអង់គីរ៉ា (Ancyra) ក្នុងរាជ្យធិរាជឌីអូក្លេស៊ីយ៉ាន (Diocletian)។ ទោះបីលោកមានគ្រួសារ ក៏លោករស់នៅដោយគោរពតាមពាក្យសាវ័កថា៖ «អស់អ្នកដែលមានប្រពន្ធគប្បីរស់នៅដូចជាគ្មានប្រពន្ធ» (១ កូរិនថូស ៧:២៩)។ លោករក្សាផ្ទះសំណាក់ នេះដើម្បីជួយពួកគ្រីស្ទានដោយមិនឲ្យអ្នកដទៃសង្ស័យ។ ផ្ទះសំណាក់ របស់លោកគឺជាជម្រកសម្រាប់អ្នកជឿដែលកំពុងត្រូវគេបៀតបៀន។ សត្ត ថេអូដូតុស បានជួយដោយសម្ងាត់ដល់គ្រីស្ទាន ដែល ភៀសខ្លួនទៅភ្នំ ហើយបានប្រមូលសពអ្នកដែលបានសោយទិវង្គត ដើម្បីធ្វើពិធីបញ្ចុះ។

នៅពេលនោះ សត្តីកុមារីទាំង៧រូបត្រូវបានគេចាប់ខ្លួនយកមកសួរទោស ត្រូវបានគេធ្វើទារុណកម្មដើម្បីព្រះគ្រីស្ត ត្រូវបានគេសើចចំអក ហើយទីបំផុតត្រូវបានចាប់ទំលាក់អោយលង់ទឹកក្នុងបឹងមួយ។ សត្តី ថេគូសា បានបង្ហាញខ្លួនក្នុងសុបិនដល់សត្ត ថេអូដូតុស ហើយប្រាប់ឲ្យលោកទៅយកសពពួកនាងចេញពីបឹង ហើយបញ្ចុះវា។ នៅពេលយប់ស្ងាត់ សត្តថេអូដូតុស បានចេញទៅជាមួយដៃគូម្នាក់ ដើម្បីបំពេញបំណងចុងក្រោយរបស់មរណសាក្សី។

ដោយសេចក្តីជំនឿ និងការដឹកនាំពីទេវទូតរបស់ព្រះ លោកបានរកឃើញសពទាំង៧ ហើយបានបញ្ចុះយ៉ាងគ្រប់គ្រង។ ប៉ុន្តែ ដៃគូនោះបានក្បត់សត្ត ថេអូដូតុស ដោយបានប្ដឹងទៅចៅក្រម។ ចៅក្រមបានធ្វើទារុណកម្មយ៉ាងឃោរឃៅលើលោក។ សត្ត ថេអូដូតុស
បានអត់ទ្រាំនឹងការឈឺចាប់ទាំងអស់ ហាក់ដូចជាលោកនៅក្នុងខ្លួនរបស់អ្នកដទៃ ដោយដាក់ចិត្តរបស់លោកអោយស្ថិតនៅក្នុងព្រះអម្ចាស់។

បន្ទាប់ពីអ្នកធ្វើទារុណកម្មបានធ្វើឲ្យរាងកាយរបស់លោកពោរពេញដោយរបួស ហើយបានគ្រវែងថ្មឲ្យបាក់ធ្មេញរបស់លោក គាត់ត្រូវបានគេបញ្ជាឲ្យគេកាត់ក្បាលលោក។ នៅពេលដែលលោកត្រូវយកទៅធ្វើទណ្ឌកម្ម គ្រីស្ទានជាច្រើនបានយំសោកស្តាយលោក ប៉ុន្តែសត្ត ថេអូដូតុស បានមានប្រសាសន៍ថា៖
«បងប្អូនអើយ កុំយំសោកស្តាយខ្ញុំឡើយ គឺចូរថ្វាយសិរីរុងរឿងដល់ព្រះអម្ចាស់យេស៊ូគ្រីស្តវិញ ដែលបានជួយខ្ញុំឲ្យបញ្ចប់ដំណើរជីវិត និងយកជ័យជំនះលើសត្រូវ។»

បន្ទាប់ពីនិយាយរួច លោកបានដាក់ក្បាលលើក្ដារ ហើយត្រូវបានគេកាត់ក្បាលនៅឆ្នាំ៣០៣នៃគ.ស។ បូជាចារ្យម្នាក់បានបញ្ចុះសពរបស់លោកដោយកិត្តិយសនៅលើភ្នំមួយនៅខាងក្រៅក្រុង។ ក្រោយមក ព្រះវិហារមួយត្រូវបានសាងសង់នៅទីនោះ ដើម្បីឧទ្ទិសដល់សត្តថេអូដូតុស។