សត្តបុគ្គលនៃ ថ្ងៃទី19 ខែឧសភា

THE HOLY HIEROMARTYR PATRICK [PATRICIOS], BISHOP OF PRUSA, WITH THREE PRESBYTERS: ACACIUS, MENANDER AND POLYENUS


ពួកគាត់បានទទួលមរណភាពដើម្បីជំនឿគ្រីស្ទាននៅក្រុងព្រូសា (Prusa)ក្នុងសម័យអធិរាជជូលៀនអ្នកបោះបង់ជំនឿ (Julian the Apostate)។ ជុន្យ៉ុស (Junius) អ្នកតំណាងរាជវង្ស បាននាំពួកសត្តទាំងនេះទៅកាន់ប្រភពទឹកក្តៅមួយ ហើយសួរសត្ត ប៉ាទ្រីកថា៖
«តើអ្នកណាបានបង្កើតទឹកព្យាបាលទាំងនេះ បើមិនមែនព្រះរបស់យើងគឺអេស្កុឡាព្យុស (Aesculapius) និងព្រះដទៃទៀតដែលយើងគោរព?»


សត្ត ប៉ាទ្រីក បានឆ្លើយថា៖
«ព្រះរបស់អ្នកគឺជាអារក្ស ហើយទឹកទាំងនេះ ដូចជាអ្វីៗទាំងអស់ គឺត្រូវបានបង្កើតដោយព្រះគ្រីស្តជាព្រះអម្ចាស់របស់យើង។»

ជុន្យ៉ុសបានសួរទៀត៖
«ហើយតើព្រះគ្រីស្តរបស់អ្នកអាចជួយសង្គ្រោះអ្នកបានទេ បើខ្ញុំទំលាក់អ្នកទៅក្នុងទឹកក្តៅនេះ?»

សត្តបានឆ្លើយ៖
«បើព្រះអង្គសព្វព្រះហឫទ័យ ទ្រង់អាចរក្សាខ្ញុំឲ្យគ្មានរ​បួសអ្វីទាំងអស់។ ទោះជាយ៉ាងណា ខ្ញុំប្រាថ្នាចង់ចាកចេញពីជីវិតបណ្តោះអាសន្ននេះ ដើម្បីបានរស់នៅជាមួយព្រះគ្រីស្តអស់កល្បជានិច្ច។ ប៉ុន្តែសូមឲ្យព្រះហឫទ័យដ៏វិសុទ្ធរបស់ទ្រង់បានសំរេច ព្រោះបើទ្រង់មិនគាប់ព្រះហឫទ័យនេះ សូម្បីសរសៃសក់មួយក៏មិនអាចធ្លាក់ពីក្បាលមនុស្សបានឡើយ!»

ឮដូច្នេះ ជុន្យ៉ុសក៏បញ្ជាឲ្យគេទំលាក់សត្ត ប៉ាទ្រីក ទៅក្នុងទឹកពុះ។គ្រាន់តែតំណក់ទឹកក្តៅដែល​បានឃ្ទៀតពាសពេញជុំវិញនោះ បានធ្វើអោយរលាកបំផ្លាញអ្នកដែលនៅជុំវិញនោះ ប៉ុន្តែសត្ត ដែលកំពុងបន្តសរសើរដម្កើងព្រះជាម្ចាស់ជានិច្ចនោះ នៅតែមិនរងរបួស ដូចជាឈរក្នុងទឹកត្រជាក់។ ដោយឃើញហេតុ ការណ៍នេះ ជុន្យ៉ុសខ្មាសយ៉ាងខ្លាំង ហើយក្រោធខឹងខ្លាំង ទើបបញ្ជាឲ្យកាត់ក្បាលសត្ត ប៉ាទ្រីក និងបូជាចារ្យទាំងបីរូបដោយពូថៅ។ ពេលនោះ សាវ័ករបស់ព្រះគ្រីស្តដ៏បរិសុទ្ធទាំងនេះបានអធិស្ឋានចុងក្រោយ ហើយដាក់ក្បាលរបស់ពួកគាត់ក្រោមពូថៅអ្នកប្រហាជីវិត។ ពេលដែលពួកគាត់ត្រូវបានកាត់ក្បាល
ព្រលឹងដ៏មានអំណររបស់ពួកគាត់បានហោះឡើងទៅកាន់ព្រះរាជ្យពន្លឺរបស់ព្រះគ្រីស្ត ដើម្បីសោយរាជ្យជារៀងរហូត។