សត្តបុគ្គលនៃ ថ្ងៃទី20 ខែឧសភា

THE HOLY MARTYR THALELAEUS


សត្ត ថាឡេឡេអ៊ូស កើតនៅប្រទេសលីបង់។ ឪពុករបស់លោកឈ្មោះ បេរូគីអ៊ូស (Berucius) និងម្តាយឈ្មោះ រ៉ូមីឡា (Romila)។ សត្ត ថាឡេឡេអ៊ូស គឺជាក្មេងប្រុសអាយុ១៨ឆ្នាំ មានរូបឆោមល្អ ខ្ពស់ស្រឡះ និងមានសក់ ពណ៌ទង់ដែង។ លោកមានមុខរបរជាគ្រូពេទ។ លោកបានទទួលរងទុក្ខដើម្បីព្រះគ្រីស្តក្នុងរាជ្យអធិរាជណូមេរៀន (Numerian)។

នៅពេលលោកអះអាងយ៉ាងក្លាហានអំពីជំនឿរបស់ខ្លួនក្នុងព្រះគ្រីស្តជាព្រះអម្ចាស់ ចៅក្រមឃោរឃៅបានបញ្ជាឲ្យអ្នកប្រហារជីវិតពីរនាក់ឈ្មោះ អាឡិចសាន់ដ័រ (Alexander) និង អាស្តេរីអ៊ូស (Asterius) ខួងជង្គង់របស់លោកដោយប្រើម៉ាស៊ីនខួង សូកខ្សែឆ្លងកាត់ឆ្អឹង ហើយព្យួរលោកលើដើមឈើ។ ប៉ុន្តែព្រះអម្ចាស់បានប្រើអំណាចអច្ឆរិយៈ ធ្វើឲ្យអ្នកប្រហារទាំងពីរងងឹតភ្នែក។ ជំនួសវិញ ពួកគេបានខួងក្តារមួយ ហើយព្យួរវាលើដើមឈើ។

ពេលចៅក្រមដឹងហើយ គិតថាអ្នកប្រហារទាំងពីរនោះបានធ្វើដោយចេតនា ទើបបញ្ជាឲ្យវាយពួកគេ។ អាឡិចសាន់ដ័រ និង អាស្តេរីអ៊ូស ក៏ស្រែកឡើងក្នុងពេលត្រូវគេវាយថា៖

«ព្រះអម្ចាស់រស់នៅក្នុងយើង! ចាប់ពីពេលនេះតទៅ យើងនឹងក្លាយជាគ្រីស្ទានដែរ។ យើងជឿលើព្រះគ្រីស្ត និងត្រៀមទទួលការឈឺចាប់ដើម្បីទ្រង់!»

ឮដូច្នេះ ចៅក្រមក៏បញ្ជាឲ្យកាត់ក្បាលពួកគេទាំងពីរ។ បន្ទាប់មក ចៅក្រមយកម៉ាស៊ីនខួងមកខួងជង្គង់សត្ត ថាឡេឡេអ៊ូស ដោយខ្លួនឯង។ប៉ុន្តែដៃរបស់គាត់បានក្លាយទៅជាខ្វង់ ហើយគាត់និយាយសុំឲ្យសត្ត ថាឡេឡេអ៊ូស ជួយគាត់។ សត្តមរណសាក្សីដ៏បរិសុទ្ធនេះបានអធិស្ឋាន ហើយគាត់បានជាសះស្បើយ។ក្រោយមក សត្តថាឡេឡេអ៊ូស ត្រូវបានគេទំលាក់ទៅក្នុងទឹក ប៉ុន្តែលោកបានលេចឡើងមកវិញនៅតែមានជីវិត នៅមុខអ្នកធ្វើទារុណកម្ម (ដោយសារលោកបានសូមព្រះអម្ចាស់ឲ្យពន្យារការឈឺចាប់របស់គាត់ ដើម្បីមិនស្លាប់ភ្លាមៗ)។ ពេលគេចាប់លោកទៅចោលឲ្យសត្វពាហនៈ សត្វទាំងនោះបានលិទ្ធជើងគាត់ ហើយស្និទ្ធស្នាលនឹងគាត់។

ចុងក្រោយ សត្ត ថាឡេឡេអ៊ូស ត្រូវបានគេកាត់ក្បាល ហើយបានឡើងទៅស្ថាននៃជីវិតអមតក្នុងឆ្នាំ២៨៤នៃគ.ស។