សត្ត មរណសាក្សី បាស៊ីលីស្កុស (Basiliscus) ដ៏វិសុទ្ធ
THE HOLY MARTYR BASILISCUS

សត្ត បាស៊ីលីស្កុស ជាសាច់ញាតិនឹងសត្ត ថេអូដ័រ នៃ ទីក្រុងទីរ៉ូ (Theodore the Tyro)។ លោកត្រូវបានធ្វើទារុណកម្មរួមគ្នាជាមួយនឹងអេត្រូព្យុស (Eutropius) និងខ្លេអូនីកុស (Cleonicus)។ ក្រោយពីអ្នកទាំងពីរនេះត្រូវបានឆ្កាងនិងសុគត (ថ្ងៃទី៣ ខែមីនា) សត្ត បាស៊ីលីស្កុស ត្រូវបានគេយកដាក់គុកវិញ។ នៅពេលនោះ អ្នកគ្រប់គ្រងចក្រភពកំពុងត្រូវបានផ្លាស់ប្តូរ ហើយសត្ត បាស៊ីលីស្កុស ត្រូវបានជាប់ឃុំឃាំងអស់រយៈពេលយ៉ាងយូរ។ សត្ត បាស៊ីលីស្កុសបាន អធិស្ឋានយំសោកសុំព្រះអម្ចាស់កុំឲ្យដកហូតឱកាសសុគតជាមរណសក្សីដើម្បីជំនឿ។
ក្រោយពេលអធិស្ឋានយ៉ាងយូរ ព្រះយេស៊ូទ្រង់បានបង្ហាញខ្លួនដល់លោក ហើយសន្យាថានឹងបំពេញបំណងរបស់លោក។ទ្រង់បានបញ្ជូនលោកឱ្យទៅភូមិរបស់លោក ដើម្បីនិយាយលាម្តាយនិងបងប្អូន។ ពេលនោះ អ្នកគ្រប់គ្រងថ្មីឈ្មោះ អាហ្គ្រីប្បា (Agrippa) បានមកដល់ ហើយបានបញ្ជាឱ្យនាំសត្ត បាស៊ីលីស្កុស ពីភូមិគាត់មកក្រុងអាម៉ាស៊ី (Amasea) ភ្លាម។ នៅតាមផ្លូវ ព្រះអម្ចាស់បានបង្ហាញអព្ភូតហេតុដ៏អស្ចារ្យតាមរយៈសត្តមរណសាក្សីនេះ ដែលធ្វើ ឱ្យមនុស្សជាច្រើនជឿលើព្រះគ្រីស្ត។ អាហ្គ្រីប្បាបានបញ្ជាឱ្យសត្ត បាស៊ីលីស្កុស គោរពបូជាដល់បដិមាព្រះក្លែងក្លាយ អាប៉ូល្យុង (Apollyon)។ សត្ត បាស៊ីលីស្កុស បានមានប្រសាសន៍ថា៖
«អាប៉ូល្យុង មានន័យថា “អ្នកវិនាស”»
ហើយដោយសេចក្តីអធិស្ឋានដ៏ខ្លាំងខ្លា លោកបានធ្វើឱ្យបដិមានោះបាក់ខ្ទេចជាធូលី ហើយបញ្ឆេះវិហារនោះដោយអណ្តាតភ្លើងពីឋានសួគ៌។ អាហ្គ្រីប្បាដែលភ័យរន្ធត់ បានចោទថានេះជាមន្តអាគមខ្មៅ ហើយបញ្ជាឱ្យកាត់ក្បាលសត្ត បាស៊ីលីស្កុស។ នៅពេលនោះដែរ អាហ្គ្រីប្បាបានកើតឆ្កួត ហើយដើរទៅកន្លែងប្រហាជីវិត រកឃើញឈាមសត្តមរណសាក្សីនៅលើធូលី យកមកដាក់ក្រោមខ្សែក្រវាត់ ហើយបានជាសះស្បើយ។ ក្រោយមក គាត់បានដឹងខ្លួន ហើយទទួលពិធីជ្រមុជទឹក។ ក្រោយមក មានអ្នកស្រុកក្រុងគូម៉ាណា (Comana) ឈ្មោះ ម៉ារីនុស (Marinus) បានសាងព្រះវិហារមួយនៅកន្លែងសុគតរបស់សត្ត បាស៊ីលីស្កុស ហើជាកន្លែងដែលមានអ្នកជំងឺជាច្រើនបានជាសះស្បើយ។
