សត្តបុគ្គលនៃ ថ្ងៃទី23 ខែឧសភា

SAINT MICHAEL, BISHOP OF SYNNADA


សត្ត មីខាអែល ជាអធិបតីដ៏បរិសុទ្ធ និងជាអ្នកប្រាជ្ញា ដែលបានបូជាជីវិតដល់ព្រះគ្រីស្តតាំងពីកុមារភាព។ លោកបានរស់នៅក្នុងជីវិតជាអ្នកបួសជាមួយសត្ត ថេអូហ្វីឡាក់ទ៍ (Theophylactus) នៃនីកូមេឌីយ៉ា (Nicomedia)។ ក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ពួកគាត់បានអធិស្ឋានដល់ព្រះ ហើយព្រះអង្គបានបញ្ចេញភ្លៀងធ្លាក់យ៉ាងច្រើន មកលើដី។ដោយ សារជីវិតជិវិតជាអ្នកបួស និងការរស់នៅដ៏បរិសុទ្ធរបស់លោក សម្ដេចប៉ាទ្រីអាក្ខ តារ៉ាស៊ីអ៊ូស (Patriarch Tarasius) បានតែងតាំងលោកជាប៊ីស្សបនៃស៊ីនណាដា។

លោកបានចូលរួមក្នុង សន្និបាតសាកលលោកលើកទី៧ (Seventh EcumenicalCouncil) នៅទីក្រុងនីកេ (Nicaea) ឆ្នាំ៧៨៧ ដើម្បីការពារ ការគោរពរូបអាយខន (icons)។ ដោយសារការតស៊ូរបស់លោកក្នុងការកាពារ ការគោរពរូបអាយខនលោកត្រូវ បានអធិរាជលេអូ​ ជនជាតិ អាមេនី (Leo the Armenian) ដែលជាអ្នកប្រឆាំងនឹងរូបអាយខនបានបណ្តេញលោកចេញពីតំណែង ហើយនិរទេសលោក។ ក្នុងជីវិតជា និរទេសជនដ៏លំបាក ប៉ុន្តែលោកនៅតែពោរពេញដោយសេចក្តីស្មោះត្រង់ចំពោះជំនឿអរតូដុក្ស(ជំនឿពិត) លោកបានសោយទិវង្គតក្នុងឆ្នាំ៨១៨ ហើយបានឡើងទៅជីវិតដ៏អសកល្បជាមួយព្រះគ្រីស្ត។