ការរកឃើញលើកទី៣នៃព្រះសិរ របស់សត្តយ៉ូហាន បាទីស្ទ
THE THIRD FINDING OF THE HEAD OF JOHN THE BAPTIST

ក្នុងសតវត្សទី៨ នៅពេលដែលការប្រឆាំងនឹងរូបអាយខនដ៏ពេញដោយហឹង្សារ (iconoclasm) កំពុងរាតត្បាតខ្លាំង សិរ របស់សត្ត យ៉ូហាន បាទីស្ទ (John the Baptist) ត្រូវបានយកទៅកាន់ក្រុងកូម៉ាណា (Comana) ដែលជាកន្លែងនិរទេសរបស់សត្ត យ៉ូហាន គ្រីសូស្តុម (John Chrysostom)។ នៅពេលដែលការប្រឆាំងនឹងរូបអាយខនបានបញ្ចប់ក្នុងឆ្នាំ៨៥០ នៃគ.ស. ក្នុងរាជ្យព្រះចៅអធិរាជមីខាអែល (Emperor Michael) និងសម្ដេចប៉ាទ្រីអាក្ខ អ៊ីគណេទ្យុស (Patriarch Ignatius) សិរ ដ៏គួរឲ្យគោរពរបស់សត្ត យ៉ូហាន ត្រូវបានយកមកក្រុងកុងស្តង់ទីនូប៊ល (Constantinople) ហើយត្រូវបានដាក់ថ្កល់ទុកនៅក្នុងព្រះវិហារតូចនៃព្រះបរមរាជវាំង។
