សត្ត ការពុស (Carpus) សាវ័កដ៏វិសុទ្ធ
THE HOLY APOSTLE CARPUS

សត្ត ការពុស គឺជាសាវ័កមួយរូបក្នុងចំណោមសាវ័កទាំង៧០រូប។ លោកជាអ្នកដើរតាមនិងសមគ្គាករ របស់សត្ត ប៉ូល (Paul) ហើយត្រូវបានតែងតាំងដោយសត្តប៉ូលជាប៊ីស្សបនៃក្រុងវាណា (Varna) ក្នុងតំបន់ថ្រេស (Thrace)។ លោកក៏បានផ្សព្វផ្សាយដំណឹងល្អនៅកោះក្រេត (Crete) ដែលជាកន្លែងលោកបានទទួលសត្ត ឌីយ៉ូនីស៊ីអ៊ូស (Dionysius the Areopagite) នៅផ្ទះរបស់លោក។
សត្ត ឌីយ៉ូនីស៊ីអ៊ូស បានថ្លែងទីបន្ទាល់ថា សត្ត ការពុស គឺជាមនុស្សដ៏វិសុទ្ធ មានចិត្តស្មោះស្ម័គ្រ ដាក់ខ្លួន និងសុចរិត។ ព្រះអម្ចាស់យេស៊ូ បានបង្ហាញខ្លួនដល់លោកក្នុងនិមិត្ត ព្រម ជាមួយពួកទេវទូតរបស់ទ្រង់។ ហើយលោក មិនដែលចាប់ផ្តើមពិធីគោរពថ្វាយបង្គំ ដ៏វិសុទ្ធដោយមិនបានទទួលនិមិត្តពីឋានសួគ៌មុននោះឡើយ។ បន្ទាប់ពីអត់ទ្រាំនឹងការបៀតបៀនជាច្រើនដើម្បីព្រះនាមព្រះគ្រីស្ត លោកបានទទួលមរណភាពដោយសារ សាសន៍យូដាដែលមិនជឿព្រះ។ ព្រលឹងរបស់លោកបានឡើងទៅស្ថានព្រះរាជ្យរបស់ព្រះជាម្ចាស់ ដើម្បីរីករាយជាមួយព្រះអង្គអស់កល្បជានិច្ច។
