សត្តបុគ្គលនៃ ថ្ងៃទី27 ខែឧសភា

THE PRIESTLY-MARTYR THERAPONTUS, BISHOP OF SARDIS


សត្ត ថេរ៉ាពោនទុស បានបំប្លែងចិត្តជនជាតិហេឡេន (ក្រិក) ជាច្រើនឱ្យមកកាន់ជំនឿគ្រីស្ត។ ដោយសារតែកិច្ចការនេះ លោកត្រូវបានពួកអ្នកកាន់សាសនាព្រះក្លែងក្លាយធ្វើទារុណកម្មយ៉ាងឃោរឃៅដូចជា បង្អត់អាហារ ដាក់ជាប់ឃុំឃាំង​ និងវាយដំយ៉ាងហិង្សា។ គេ​បាន​លាត​គាត់​អាក្រាត​លើ​ដី ចង​គាត់​នឹង​គល់​ឈើ​ស្ងួត​បួន ហើយវាយដំគាត់យ៉ាងសាហាវរហូតសាច់របស់លោករហែកចេញពីឆ្អឹង។ ប៉ុន្តែសត្តមរណសាក្សីនៅតែរស់ ហើយដើមឈើទាំង៤នោះបានក្លាយជាបៃតង ហើយលូតលាស់ឡើងជាដើមឈើធំៗ ដែលចេញពីដើមឈើទាំងនេះ អ្នកជំងឺជាច្រើនបានជាសះស្បើយ។

ទីបំផុត សត្ត ថេរ៉ាពោនទុស ត្រូវបានគេសម្លាប់ដូចជាកូនចៀម ហើយព្រលឹងរបស់លោកបានឡើងទៅស្នាក់នៅក្នុងព្រះ​រាជាណាចក្រ​ស្ថានសួគ៍ ដើម្បីមើលឃើញសិរីរុងរឿងនៃព្រះជាម្ចាស់អស់កល្បជានិច្ច។ លោកបានទទួលមរណភាពដ៏ថ្កុំថ្កើងក្នុងរាជ្យអធិរាជវ៉ាឡេរីអាន (Valerian) ប្រហែលឆ្នាំ២៥៩ នៃគ.ស។