សត្តបុគ្គលនៃ ថ្ងៃទី28 ខែឧសភា

SAINT NICETAS, CONFESSOR AND BISHOP OF CHALCEDON


នៅពេលយុវវ័យ លោកបានបោះបង់លោកិយ ហើយចូលទៅកាន់ជីវិតជាអ្នកបួសដដ៏តឹងរឹង។ ដោយសារគុណធម៌របស់លោកដែលចាំងដូចព្រះអាទិត្យ លោកត្រូវបានពួកព្រឹទ្ធាចារ្យក្នុងព្រះសហគមន៍សម្គាល់ឃើញ ហើយត្រូវបានលើកតំកើងជាប៊ីស្សបនៃក្រុងកាល់សេដូន។ ក្នុងនាមជាប៊ីស្សប លោកបានបង្ហាញចិត្តមេត្តាយ៉ាងខ្លាំងក្លាចំពោះមនុស្សក្រីក្រ ហើយលោកជាពិសេសបានយកចិត្តទុកដាក់លើសុខុមាលភាពរបស់កុមារកំព្រា មេម៉ាយ និងអ្នកក្រីក្រ។

នៅពេលអធិរាជលេអូ ជនជាតិអាមេនី (Leo the Armenian) ប្រឆាំងនឹងរូបអាយខន សត្តនីកេតាសបានក្រោកឈរយ៉ាងក្លាហានដើម្បីអះអាងការពារការគោរពរូពអាយខន ដោយរិះគន់អធិរាជ និងពន្យល់អំពីសារៈសំខាន់របស់វា។ ជាលទ្ធផល លោកត្រូបានវទទួលការបន្ទោសបង្អាប់ ការចោទប្រកាន់មិនយុត្តិធម៌ និងការឃុំឃាំង។ ទីបំផុត លោកត្រូវបានគេនិរទេសដោយសារការប្រកាសជំនឿរបស់ខ្លួន ហើយបានអស់ជីវិតដោយការខិតខំប្រឹងប្រែង និងការរងទុក្ខ ដើម្បីទទួលមកុដរុងរឿងនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។