សត្តបុគ្គលនៃ ថ្ងៃទី29 ខែឧសភា

COMMEMORATION OF THE FIRST ECUMENICAL COUNCIL


ការរំលឹក​ និងការសរសើរដល់ពួកលោកឪពុកដ៏វិសុទ្ធនៃក្រុមប្រឹក្សាសាកលលើកដំបូង (First
Ecumenical Council) ត្រូវបានប្រារព្ធឡើងនៅថ្ងៃអាទិត្យមុន បុណ្យថ្ងៃ​ទី​ហា‌សិប ​​(Pentecost) (បុណ្ររំលឹកថ្ញៃដែល ពួកសាវ័កនិងគ្រីស្ទាន ​បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ​ ដែលបានកើតឡើង ៥០ថ្ងៃបន្ទាប់ពីព្រះគ្រីស្តបានរស់ឡើងវិញពីសេចក្តីស្លាប់)។ បុណ្យថ្ងៃ​ទី​ហា‌សិប​​ នេះតែងតែប្រារពឡើងនៅថ្ងៃអាទិត្យទី៧ បន្ទាប់ពី ពិធីបុណ្យប៉ាស្កា (Pascha)​ (បុណ្យថ្ងៃព្រះគ្រីស្តរស់ឡើងវិញ)។

សន្និបាទក្រុមប្រឹក្សានេះបានកើតឡើងនៅទីក្រុងនីកេអា (Nicaea) ក្នុងឆ្នាំ ៣២៥ នៃគ្រិស្តសករាជ ក្នុងរាជ្យរបស់ចៅអធិរាជកុងស្តង់ទីនដ៏វិសុទ្ធ (Constantine the Great)។ ក្រុមប្រឹក្សានេះត្រូវបានប្រមូលជួបជំុឡើងដើម្បីលុបបំបាត់ ការភាន់ច្រឡំដែល លោកអារីអ៊ូស (Arius) ដែលជាបូជាចារ្យនៃទីក្រុងអាឡិចសង់ឌ្រីយ៉ា (Alexandria) បានបង្កឡើងតាមរយៈការបង្រៀនខុសឆ្គងរបស់គាត់។ គាត់បានបង្រៀនថាព្រះគ្រិស្ត ត្រូវបានបង្កើតឡើងនៅពេលេវេលាមួយដោយព្រះជាម្ចាស់ ហើយថាទ្រង់មិនមែនជាព្រះរាជបុត្រាដ៏អស់កល្បជានិច្ច ដែលស្មើនឹងព្រះវរបិតាក្នុងសារធាតុឡើយ។

ក្នុងក្រុមប្រឹក្សានេះមានពួកលោកឪពុកដ៏វិសុទ្ធចំនួន ៣១៨ នាក់ចូលរួម។ ក្រុមប្រឹក្សាបានថ្កោលទោសលើការបង្រៀនរបស់អារីអ៊ូស ហើយអារីអ៊ូសត្រូវបានកាត់ផ្តាច់ចេញពីព្រះសហគមន៍ ព្រោះគាត់បដិសេធមិនព្រមកែប្រែចិត្ត។ ក្រុមប្រឹក្សាបានអនុម័តយល់ព្រមលើនិមិត្តសញ្ញានៃសេចក្តីជំនឿ ឬសេចក្តីជំនឿគោល (The Creed) ដែលត្រូវបានសរសេបញ្ចូលបន្ថែមក្នុងក្រុមប្រឹក្សាសាកលលោកទីពីរ (Second Ecumenical Council) ក្នុងឆ្នាំ ៣៨១។ សត្តដ៏វិសុទ្ធដ៏អស្ចារ្យ ជាច្រើនបានចូលរួមក្នុងសន្និបាទ្នក្រុមប្រឹក្សាសាកលលើកដំបូងនេះ​ ដែលក្នុងនោះមានអ្នកសំខាន់ៗបំផុត ដូចជា៖

 សត្តនីកូឡាស (Nicholas) នៃមីរ៉ា (Myra) ក្នុងដែនលីស៊ីយ៉ា (Lycia)
 សត្តស្ពីរីដុន (Spyridon)
 សត្តអាថាណាស៊ីយ៉ូស (Athanasius)
 សត្តអាគីលុស (Acillus)
 សត្តប៉ាបនូទ្យុស (Paphnutius)
 សត្តយ៉ាកុប (James) នៃនីស៊ីប៊ីស (Nisibis)
 ម៉ាការី (Macarius) នៃយេរូសាឡឹម (Jerusalem)
 អាឡិចសង់ដ័រ (Alexander) នៃក្រុងអាឡិចសង់ឌ្រីយ៉ា (Alexandria)
 អេស្តាធីអ៊ូស (Eustathius) នៃក្រុងអង់ទីយ៉ុក (Antioch)
 អេសេប៊ីអ៊ូស (Eusebius) នៃកេសារ៉េអា (Caesarea)
 មេត្រូផានេស (Metrophanes) នៃកុងស្តង់ទីនូប៉ុល (Constantinople)
 យ៉ូហាន (John) នៃតំបន់ពែរ(Persia)
 អារីស្តាកុស (Aristarchus) នៃអាមេនី (Armenia)
និងអ្នកដទៃទៀតជាច្រើនពីទិសខាងកើត។ ចំណែកពីទិសខាងលិច មាន៖
 ហូស៊ីអ៊ូស (Hosius) នៃករដូវ៉ា (Cordova)
 ថេអូភីលុស (Theophilus) ជាជនជាតិហ្គោត (Goth)
 កេសុីល្យានុស (Cecilianus) នៃការថាហ្ស៍ (Carthage) និងអ្នកដទៃទៀត។


ការងារសំខាន់បំផុតរបស់ក្រុមប្រឹក្សានេះគឺការបញ្ជាក់សេចក្តីជំនឿគោល (The Creed)។ ក្រុមប្រឹក្សាក៏បានកំណត់ជ្រើសរើសថ្ងៃដែល ព្រះសហគមន៍គួរប្រារពពិធីបុណ្យព្រះគ្រិស្តរស់ពីការស្លាប់វិញ (Pascha) និងចេញច្បាប់បង្រៀនផ្លូវការ (canons) ចំនួន ២០ ទៀត។