សត្តហ៊ែរម៉ាស (Hermas) សាវ័កដ៏វិសុទ្ធ (The Holy Apostle Hermas)
The Holy Apostle Hermas

ហ៊ែរម៉ាស (Hermas) គឺជាសាវ័កមួយរូបក្នុងចំណោមសាវ័កចំនួន ៧០ រូប។គាត់ត្រូវបានលើកឡើងនៅក្នុងសំបុត្ររបស់សត្តប៉ុល (St. Paul) ទៅកាន់គ្រីស្ទាននៅទីក្រុងរ៉ូម៖
«សូមជម្រាបសួរលោកអស៊ីនគ្រីត លោកផ្លេគូន លោកហ៊ែរម៉ែស លោកប៉ាត្រូបាស លោកហ៊ែរម៉ាស និងបងប្អូនដែលនៅជាមួយគេ។ » (រ៉ូម ១៦:១៤)។
ហ៊ែរម៉ាសជាជនជាតិក្រិកពីកំណើត ប៉ុន្តែរស់នៅទីក្រុងរ៉ូម (Rome) អស់រយៈពេលយូរ។ គាត់បានក្លាយជាប៊ីស្សប (Bishop) នៅទីក្រុងភីលីពូពោលិស (Philipoupolis) ហើយបានបញ្ចប់ជីវិតជាមរណសាក្សី (Martyr)។គាត់បានចងក្រងសៀវភៅមួយក្បាលដ៏មានប្រយោជន៍ឈ្មោះ «អ្នកគង្វាលហ្វូងចៀម» (The Shepherd) ដោយផ្អែកលើការបើកបង្ហាញពីទេវទូត (angel) របស់ព្រះជាម្ចាស់។
ហ៊ែរម៉ាសធ្លាប់ជាមនុស្សសំបូរទ្រព្យ ប៉ុន្តែដោយសារបាបរបស់គាត់ និងបាបរបស់កូនៗគាត់ គាត់បានធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រយ៉ាងខ្លាំង។ ថ្ងៃមួយ កាលគាត់កំពុងអធិស្ឋាន មានមនុស្សម្នាក់ពាក់សំលៀកបំពាក់ស កាន់ដំបង បង្ហាញខ្លួនមក ហើយប្រាប់គាត់ថា គាត់ជាទេវទូតនៃការកែប្រែចិត្ត (angel of repentance) ដែលត្រូវបានចាត់មកឱ្យនៅជាមួយហ៊ែរម៉ាសរហូតដល់ចុងជីវិត។ ទេវទូតនោះបានប្រទានឱ្យគាត់នូវវិន័យ ១២ ប្រការ៖
- ជឿលើព្រះជាម្ចាស់
- រស់នៅដោយភាពសាមញ្ញ និងភាពសុចរិត – កុំនិយាយអាក្រក់ ហើយចែកចាយទានដល់អ្នកដែលសុំ។
- ស្រឡាញ់សេចក្តីពិត – ហើយជៀសវាងការភូតកុហក។
- រក្សាភាពបរិសុទ្ធក្នុងគំនិត
- រៀនអត់ធ្មត់ និងមានចិត្តអំណោយទាន
- ចូរដឹងថា – វិញ្ញាណល្អ និងវិញ្ញាណអាក្រក់រស់នៅជាមួយមនុស្សគ្រប់គ្នា។
- កោដខ្លាចព្រះជាម្ចាស់ – កុំខ្លាចអារក្ស។
- ធ្វើល្អគ្រប់ទាំងសកម្មភាពទាំងអស់– ហើយជៀសវាងពីអំពើអាក្រក់។
- អធិស្ឋានដល់ព្រះជាម្ចាស់ ចេញពីជម្រៅចិត្តដោយជំនឿថាព្រះអង្គនឹងឆ្លើយតប។
- ប្រយ័ត្នចំពោះភាពអស់សង្ឃឹម – ដែលជាបងប្អូននឹងការសង្ស័យ និងកំហឹង។
- សាកល្បងបញ្ជាក់ នូវទំនាយពិត និងក្លែងក្លាយ
- ជៀសវាងរាល់សេចក្តីប្រាថ្នាអាក្រក់
