សត្តបុគ្គលនៃ ថ្ងៃទី4 ខែមិថុនា

 SAINT METROPHANES, THE FIRST PATRIARCH OF CONSTANTINOPLE


ឪពុករបស់លោកគឺ ដូមេទ្យុស (Dometius) ដែលជាបងប្អូនរបស់ព្រះចៅអធិរាជប្រូបាស (Probus) នៃចក្រភពរ៉ូម។ ក្នុងអំឡុងពេលមានការបៀតបៀនគ្រីស្ទាន ដូមេទ្យុសបានភៀសខ្លួនពីក្រុងរ៉ូម ដោយសារគាត់ជាគ្រីស្ទាន ហើយបានមកដល់ក្រុងប៊ីហ្សង់ទីន (Byzantium)។ លោកទីតុស (Titus) ដែលជាប៊ីស្សបនៃប៊ីហ្សង់ទីន បានតែងតាំងគាត់ជាបូជាចារ្យ។ បន្ទាប់ពីលោកទីតុសសុគត ដូមេទ្យុសក៏បានក្លាយជាប៊ីស្សបនៃប៊ីហ្សង់ទីន។ បន្ទាប់ពី ដូមេទ្យុសសោយទិវង្គត កូនប្រុសច្បងរបស់គាត់ឈ្មោះព្រូប៊ូស (Probus)(*) បានឡើងកាន់តំណែងប៊ីស្សប ហើយបន្ទាប់ពីព្រូប៊ូសសោយទិវង្គត មេត្រូផានក៏បានឡើងកាន់តំណែងប៊ីស្សប។


នៅពេលដែលព្រះចៅអធិរាជកុងស្តង់ទីន (Constantine) ទតឃើញមេត្រូផានជាលើកដំបូង លោកស្រឡាញ់គាត់ដូចជាឪពុក។ នៅពេលប្រជុំសន្និបាតក្រុមប្រឹក្សាសកលលើកទី១ (ឆ្នាំ ៣២៥ នៃគ.ស) មេត្រូផានមានអាយុដល់ទៅ ១១៧ ឆ្នាំហើយ មិនអាចចូលរួមក្នុងសន្និបាតបានទេ ដូច្នេះគាត់បានតែងតាំងលោកអាឡិចសាន់ឌឺ (Alexander) ដែលជាគណៈជំនួយការ (Choriepiscopus) ជាតំណាងរបស់គាត់។ ព្រះចៅអធិរាជបានស្នើសុំឱ្យ​សន្និបាតប្រទានគោរមងារ សម្ដេចប៉ាទ្រីអាក្ខ ដល់គាត់។ ដូច្នេះ គាត់បានក្លាយជាសម្ដេចប៉ាទ្រីអាក្ខទី១នៃកុងស្តង់ទីនូប៊ល។ លើសពីនេះ ព្រះចៅអធិរាជបានអញ្ជើញក្រុមប្រឹក្សាសន្និបាតទាំងមូលមកជួបជាមួយអ្នកគង្វាលដ៏វិសុទ្ធដែលជរានិងកំពុងឈឺនេះ។ នៅពេលព្រះចៅអធិរាជសួរគាត់ថាតើអ្នកណាគួរតែឡើងកាន់តំណែងប៉ាទ្រីអាក្ខបន្ទាប់ មេត្រូផានបានលើកឈ្មោះ អាឡិចសាន់ឌឺ នៃអាឡិចសាន់ឌ្រីយ៉ា (Alexander of Alexandria)។ បន្ទាប់មក គាត់បានមានប្រសាសន៍ទៅកាន់ អាឡិច សាន់ដឺថា៖

“ឱប្អូនជាទីស្រឡាញ់ ខ្ញុំចាកចេញទៅ ហើយទុកអ្នកជាអ្នកស្នងតំណែងដ៏សមរម្យបំផុតរបស់ខ្ញុំ។”


ពេលនោះ គាត់បានចាប់ដៃអាថាណាស៊ីយ៉ូស (Athanasius) ដែលជាមហាឌីកង (Archdeacon) (ក្រោយមកគឺ អាថាណាស៊ីយ៉ូសដ៏អស្ចារ្យ ជាសម្ដេចប៉ាទ្រីអាក្ខនៃអាឡិចសាន់ឌ្រីយ៉ា) ហើយសរសើរគាត់ចំពោះមុខអស់អ្នកដែលនៅទីនោះ។ បន្ទាប់ពីការប្រកាសទុកជាមុននេះ មេត្រូផានបានសុំអត់ទោសពីអស់អ្នកដែលនៅជុំវិញ ហើយក្នុងរយៈពេល ១០ ថ្ងៃក្រោយមក លោកបានប្រគល់ព្រលឹងរបស់លោកទៅដល់ព្រះ នៅឆ្នាំ ៣២៥ នៃគ.ស។


(*) ពីមុន ដូមេទ្យុសធ្លាប់ជាអ្នកកាន់សាសនាព្រះក្លែងក្លាយ ហើយបានមានកូន។