សត្តបុគ្គលនៃ ថ្ងៃទី5 ខែមិថុនា

THE PRIESTLY-MARTYR DOROTHEUS, BISHOP OF TYRE


សត្តដូរ៉ូថេអ៊ុស បានកាន់តំណែងជាប៊ីស្សបនៃទីរ (Tyre) ចាប់ពីសម័យអធិរាជ ឌីអូក្លេស្យ៉ង់ (Diocletian) រហូតដល់សម័យអធិរាជជូល្យ៉ង់ អ្នកបោះបង់ជំនឿ (Julian the Apostate) ដែលលោកត្រូវបានគេធ្វើទារុណកម្ម និងរងទុក្ខដោយសារជំនឿអរតូដុក្ស(Orthodox Faith)។ លោកបានរស់នៅលើផែនដីនេះអស់រយៈពេល ១០៧ ឆ្នាំ ហើយបានចូលទៅកាន់ជីវិតអស់កល្បជានិច្ចក្នុងឆ្នាំ ៣៦១ នៃគ.ស។សត្តដូរ៉ូថេអ៊ុស គឺជាមនុស្សដ៏មានវិជ្ជាជ្រៅជ្រះ ហើយបាននិពន្ធស្នាដៃប្រៀនប្រដៅជាច្រើនជាភាសាក្រិក និងឡាតាំង។ ក្នុងចំណោមនោះ ស្នាដៃដ៏ល្បីល្បាញបំផុតគឺ ស៊ីនតាកម៉ា ក្រិក-ឡាតាំង (Greek-Latin Syntagma) របស់លោក។