សត្តដ៏គួអោយគោរព លោកបេស្សារីយ៉ុន (Bessarion)
THE VENERABLE BESSARION

សត្តបេស្សារីយ៉ុន បានកើត និងទទួលការអប់រំនៅប្រទេសអេហ្ស៊ីប។ គាត់បានឧទ្ទិសខ្លួនដល់ជីវិតខាងវិញ្ញាណចាប់តាំងពីវ័យក្មេង ហើយ “មិនដែលធ្វើអោយប្រឡាក់ខោអាវខាងវិញ្ញាណដែលលោកបានពាក់នៅពេលទទួលពិធីជ្រមុជទឹកឡើយ”។ លោកបានទៅជួបសត្ត ហ្គេរ៉ាស៊ីមុស (Gerasimus) នៅយ៉ាដាន ហើយបានរៀនសូត្រពីសត្តអ៊ីស៊ីដ័រ (Isidore) នៃភេលុស្យូម (Pelusium)។
លោកបានគ្រប់គ្រងរាងកាយដោយតមអាហារយ៉ាងតឹងរឹង និងការភ្ញាក់រលឹកយ៉ាងខ្លាំងក្លា ប៉ុន្តែបានលាក់បាំងការប្រព្រឹត្តតបៈ នេះពីមនុស្សម្នាតាមដែលអាចធ្វើបាន។ មានពេលមួយ លោកបានឈរអធិស្ឋានអស់រយៈពេល ៤០ ថ្ងៃ ដោយមិនបរិភោគអាហារ ឬដេកលក់។ លោកតែងស្លៀកខោអាវតែមួយ ទាំងរដូវក្តៅ និងរដូវរងារ។
សត្តបេស្សារីយ៉ុន បានទទួលព្រះគុណដ៏អស្ចារ្យនៃការធ្វើអព្ភូតហេតុ។ លោកមិនមានលំនៅឋានជាអចិន្ត្រៃយ៍ទេ គឺរស់នៅតែតាមភ្នំ និងព្រៃស្ងាត់រហូតដល់វ័យចំណាស់។ លោកបានព្យាបាលអ្នកជំងឺ និងបានធ្វើអព្ភូតហេតុជាច្រើនទៀត ដើម្បីអោយប្រជាជនបានរួចពីទុក្ខ និងដើម្បីសិរីរុងរឿងដល់ព្រះជាម្ចាស់។ លោកបានទទួលមរណភាពដោយសុខស្ងប់ក្នុងឆ្នាំ ៤៦៦ នៃគ.ស។
(*) នៅក្នុងកំណត់ត្រាប្រវត្តិនៃព្រះសហគមន៍ក្រិក (Greek Prologue) ការប្រារព្ធពិធីរំលឹកដល់សត្តបេស្សារីយ៉ុនគឺនៅថ្ងៃទី ២០ ខែកុម្ភៈ។
