សត្តមរណសាក្សី ថេអូដូតុស (Theodotus) នៃអង់ស៊ីរ៉ា (Ancyra)
THE HOLY MARTYR THEODOTUS OF ANCYRA

សត្តថេអូដូតុស គឺជាមរណសាក្សីរបស់ព្រះគ្រីស្ទ ដែលបានរស់នៅជាគ្រីស្ទានដោយសម្ងាត់។ ដូច្នេះលោកបានជួយព្រះសហគមន៍ និងបានធ្វើពិធីបុណ្យសពដោយកិរិយាគោរពចំពោះសពរបស់សត្តមរណសាក្សីផ្សេងៗ។ ជាពិសេស លោកបានបញ្ចុះសពស្ត្រីក្រមុំ ៧ រូប ដែលបានសុគតដោយសារជំនឿលើព្រះគ្រីស្ទ។ កាលណា ពួកអ្នកកាន់សាសនាព្រះក្លែងក្លាយដឹងអំពីសកម្មភាពរបស់លោក ពួកគេបានចាប់លោកទៅធ្វើទារុណកម្ម ហើយបានសម្លាប់លោក។
(សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីសត្តថេអូដូតុស សូមមើលកាន់ជីវិតសត្តបុគ្គលនៅថ្ងៃទី១៨ ខែឧសភា។)
