សត្តបុគ្គលនៃ ថ្ងៃទី8 ខែមិថុនា

SAINT EPHRAIM, PATRIARCH OF ANTIOCH


ក្នុងរាជ្យរបស់ព្រះចៅអធិរាជប៊ីហ្សង់ទីន អាណាស្តាស៊ីអ៊ូស (Anastasius) សម្ដេចអេហ្វ្រែម ធ្លាប់ជាអភិបាលនៃតំបន់ខាងកើត។ លោកល្បីល្បាញខាងសេចក្ដីបរិសុទ្ធ និងមេត្តាធម៌ ហេតុនេះទើបលោកបានទទួលការគោរពយ៉ាងខ្លាំង។ កាលណា ក្រុងអង់ទីយ៉ុកត្រូវបានបំផ្លាញដោយរញ្ជួយដី និងអគ្គីភ័យ ព្រះចៅអធិរាជបានតែងតាំងអេហ្វ្រែមអោយដឹកនាំការជួសជុល។ លោកបានបំពេញកាតព្វកិច្ចនេះដោយសេចក្ដីព្យាយាម និងសេចក្ដីស្រឡាញ់។


ក្នុងចំណោមកម្មករកាប់ថ្មធម្មតា មានបីស្សបមួយអង្គដែលបានលាចាកតំណែងជាប៊ីស្សបដោយមិនដឹងមូលហេតុ ហើយកំពុងធ្វើការជាកម្មករសាមញ្ញ គ្មានអ្នកណាដឹងថាលោកធ្លាប់ជាបីស្សបនោះទេ។ ថ្ងៃមួយ ពេលលោកគេងសម្រាកពីការងារហត់នឿយជាមួយកម្មករផ្សេងៗ សម្ដេចអេហ្វ្រែមបានឃើញជួរឈរភ្លើងរស្មីភ្លឺឡើងពីរាងកាយបុរសនោះដល់ឋានសួគ៌។ លោកភ័យខ្លាចខ្លាំង ហើយបានហៅបុរសនោះមកសួរដោយបានឱ្យលោកស្បថថាត្រូវតែប្រាប់ពីអត្តសញ្ញាណពិត។ បុរសនោះដំបូសស្ទាក់ស្នើរ ហើយទីបំផុតទើបព្រមឱ្យការណ៍ ហើយបានប្រកាសថាលោកជាធ្លាប់ប៊ីស្សប ហើយបានព្យាករថាសម្ដេចអេហ្វ្រែមនឹងត្រូវបានតែងតាំងជាសម្ដេចប៉ាទ្រីអាក្ខនៃអង់ទីយ៉ុក។ (កៅអីប៉ាទ្រីអាក្ខកំពុងនៅទំនេរ ព្រោះសម្ដេចប៉ាទ្រីអាក្ខអ៊ូហ្វ្រែស៊ីអ៊ូស (Euphrasius) ដែលជរាណាស់បានសុគតក្នុងគ្រោះរញ្ជួយដី។)


ពិតតាមការព្យាករណ៍មែន សម្ដេចអេហ្វ្រែមត្រូវបានជ្រើសរើសជាសម្ដេចប៉ាទ្រីអាក្ខ។ ដោយសារសេចក្ដីល្អ បរិសុទ្ធ និងសេចក្ដីខ្នះខ្នែងរបស់លោក សម្រាប់គ្រីស្តសាសនាអរតូដុក្ស ព្រះជាម្ចាស់បានប្រទានព្រះគុណអស្ចារ្យដល់លោក។ មានពេលមួយ ដើម្បីឱ្យអ្នកមានជំនឿខុសឆ្គងម្នាក់យល់ពីសេចក្ដីពិតនៃគ្រីស្តអរតូដុក្ស លោកបានដាក់សំពត់ប៉ាល្លីអ៊ូម (pallium) របស់លោកទៅក្នុងភ្លើង ហើយអធិស្ឋាន។ សំពត់នោះនៅក្នុងភ្លើងអស់រយៈពេល ៣ ម៉ោង តែនៅតែស្អាតគ្មានបញ្ហា។ ឃើញហេតុការណ៍នេះ អ្នកមានជំនឿខុសឆ្គងនោះក៏ភ្ញាក់ផ្អើល ហើយបានលះបង់ជំនឿខុសចេញ។ សម្ដេចអេហ្វ្រែមបានសោយសុគតដោយសុខស្ងប់ក្នុងឆ្នាំ ៥៤៦ នៃគ.ស. ហើយបានឡើងទៅព្រះរាជនៃព្រះជាម្ចាស់។