សត្ត គីរីល (Saint Cyril), អគ្គប៊ីស្សបនៃអាឡិចសង់ឌ្រី (Archbishop of Alexandria)
SAINT CYRIL, ARCHBISHOP OF ALEXANDRIA

សត្ត គីរីល មានកំណើតក្នុងគ្រួសារអភិជន ហើយជាសាច់ញាតិនឹងសម្ដេចប៉ាទ្រីអាក្ខ ថេអូហ្វីលុស (Theophilus) នៃអាឡិចសង់ឌ្រី។ បន្ទាប់ពីសម្ដេចប៉ាទ្រីនេះអាក្ខសោយទិវង្គត គាត់ត្រូវបានតែងតាំងជាសម្ដេចប៉ាទ្រីអាក្ខបន្ទាប់។ ក្នុងអំឡុងពេលជីវិតរបស់គាត់ គាត់បានដឹកនាំការតស៊ូយ៉ាងខ្លាំងក្លាចំនួនបីដង៖ ជាមួយពួកបង្រៀនខុសឆ្គងណូវ៉ាទៀន (Novatianist heretics), ជាមួយពួកបង្រៀនខុសឆ្គងណេស្តូរីអុស (Nestorius) និងជាមួយពួកជ្វីហ្វនៅអាឡិចសង់ឌ្រី។
ពួកណូវ៉ាទៀនមានដើមកំណើតនៅទីក្រុងរ៉ូម ហើយបានដាក់ឈ្មោះតាម ណូវ៉ាទៀន (Novatian) ដែលជាព្រឹទ្ធាចារ្យនិងមេដឹកនាំនៃក្រុមបង្រៀនខុសឆ្គងនេះ។ ពួកគេមានមោទនភាពលើសីលធម៌របស់ពួកគេ ហើយតែងដើរស្លៀកសំលៀកបំពាក់ស ហាមឃាត់ការរៀបការលើកទីពីរ និងយល់ថាមិនគួរអធិស្ឋានជាមួយអ្នកដែលបានប្រព្រឹត្តអំពើបាបធ្ងន់ ឬទទួលអ្នកដែលបានចាក់ចេញពីព្រះសហគម៍អោយពួកគេត្រឡប់មកព្រះសហគមន៍វិញនោះឡើយ ទោះបីពួកគេកែប្រែចិត្តគំនិតខ្លាំងយ៉ាងណាក៏ដោយក៏ដោយ។ សត្ត គីរីល បានឈ្នះលើពួកគេ ហើយដេញពួកគេចេញពីអាឡិចសង់ឌ្រីជាមួយនឹងប៊ីស្សបរបស់ពួកគេ។
ការតស៊ូជាមួយពួកជ្វីហ្វគឺកាន់តែពិបាកនិងបង្ហូរឈាមជាងនេះ។ ចាប់តាំងពីសម័យអាឡិចសង់ដ៍មហារាជ (Alexander the Great) បានបង្កើតទីក្រុងនេះ ពួកជ្វីហ្វមានអំណាចខ្លាំងនៅក្រុងអាឡិចសង់ឌ្រី។ ការស្អប់របស់ពួកគេចំពោះគ្រីស្ទានគឺឃោរឃៅនិងលីលារខ្លាំង។ ពួកគេសម្លាប់គ្រីស្ទានតាមរយៈការក្បត់ ការដាក់ថ្នាំពុល និងការឆ្កាងនៅលើឈើឆ្កាង។ បន្ទាប់ពីការតស៊ូដ៏យូរនិងលំបាក សត្ត គីរីល បានជោគជ័យក្នុងការដេញពួកជ្វីហ្វចេញពីអាឡិចសង់ឌ្រី ក្នុងរាជ្យរបស់ព្រះចៅអធិរាជ ថេអូដូស៊ីអុសជនវ័យក្មេង (Theodosius the Younger)។
ទោះជាយ៉ាងណា ការតស៊ូរបស់គាត់ជាមួយណេស្តូរីអុស (Nestorius) សម្ដេចប៉ាទ្រីអាក្ខនៃកុងស្តង់ទីនូប៉ូល (Patriarch of Constantinople) ត្រូវបានដោះស្រាយនៅក្នុងក្រុមព្រឹក្សាសន្និបាតសកលលើកទី៣ (Third Ecumenical Council) [ក្រុងអេភេសូ ឆ្នាំ ៤៣១ គ.ស.]។ សត្ត គីរីល បានធ្វើជាប្រធានសន្និបាតនេះ ហើយក្នុងពេលជាមួយគ្នានេះដែរ លោកបានតំណាងឱ្យសម្ដេចប៉ាប សេឡេ ស្ទីន (Pope Celestine) នៃទីក្រុងរ៉ូម ដោយសារការស្នើសុំរបស់លោក ដែលមិនអាចចូលរួមសន្និបាតបានដោយសារវ័យចំណាស់។ ណេស្តូរីអុសត្រូវបានផ្ដន្ទាទោស ដាក់អាណាទេម៉ា(ត្រូវបានថ្កោលទោសថាជាគ្នានឹងសេចក្ដីអាក្រក់) មិនឲ្យចូលព្រះសហគមន៍ និងត្រូវព្រះចៅអធិរាជនិងបន្ដេញចេញទៅដែនដីខាងកើតនៃចក្រភព ដែលជាកន្លែងដែលគាត់បានស្លាប់យ៉ាងវេទនា (ដោយសារដង្កូវស៊ីអណ្តាតរបស់គាត់ ដែលគាត់បានប្រើប្រាស់ដើម្បីប្រមាថមាតារបស់ព្រះជាម្ចាស់ (Theotokos) ដោយហៅនាងថាជាមាតារបស់ព្រះគ្រីស្តតែប៉ុន្នោះ (Christotokos))។ បន្ទាប់ពីការតស៊ូនេះបានបញ្ចប់ សត្ត គីរីល បានរស់នៅក្នុងសន្តិភាព និងថែរក្សាហ្វូងគ្រិស្តានយ៉ាងក្លៀវក្លា។ លោកបានចូលទៅឯព្រះអម្ចាស់ក្នុងឆ្នាំ ៤៤៤ គ.ស.។ តាមពាក្យបន្តគ្នាមកថា លោកជាអ្នកនិពន្ធការអធិស្ឋាន៖
“សូមអរសប្បាយ,ឲស្ត្រីព្រហ្មចារីជាមាតានៃព្រះជាម្ចាស់, ម៉ារីដ៏ពោរពេញដោយព្រះគុណ!” [The Hail Mary] ។
