សត្ត ហៀរ៉ូមារធើរ (Hieromartyr) ធីម៉ូថេ (Timothy) ប៊ីស្សបនៃប្រុស្ស៍ (Bishop of Brussa)
THE PRIESTLY-MARTYR TIMOTHY, BISHOP OF BRUSSA

ដោយសារភាពបរិសុទ្ធខាងវិញ្ញាណរបស់ធីម៉ូថេ ព្រះជាម្ចាស់បានប្រទានអំណោយទាននៃការធ្វើអព្ភូតហេតុដល់គាត់ ហើយគាត់បានព្យាបាលរោគាពាធ និងទុក្ខវេទនាទាំងអស់របស់ប្រជាជន។ ក្នុងរាជ្យរបស់ព្រះចៅអធិរាជូលីយ៉ាន់ (Julian) ដ៏អាក្រក់ដែលបដិសេធព្រះគ្រីស្ទ សត្ត ធីម៉ូថេ ត្រូវបានគេចាប់ដាក់គុក។ សូម្បីតែនៅក្នុងគុក អ្នកមានជំនឿនៅតែបានមកជួបគាត់ ដើម្បីស្ដាប់ការណែនាំដ៏មានប្រាជ្ញារបស់អគ្គគង្វាលរបស់ពួកគេ។
ពេលដឹងអំពីរឿងនេះ ជូលីយ៉ាន់បានបញ្ជាឱ្យអ្នកដែលប្រហារជីវិតកាត់ក្បាលធីម៉ូថេនៅក្នុងគុក ក្នុងឆ្នាំ ៣៦២ គ.ស.។ ព្រលឹងរបស់គាត់បានចូលទៅកាន់ស្ថានសួគ៌ ខណៈដែលសពដ៏វិសុទ្ធរបស់គាត់នៅតែបន្តធ្វើអព្ភូតហេតុ ដើម្បីជួយប្រជាជន និងបង្ហាញពីអំណាចរបស់ព្រះជាម្ចាស់។
